Pond’s បន្ត​កម្មវិធី​ពិសេស​ចំ​ថ្ងៃ​ទិវា​រំលឹក​គុណ​អ្នក​ម្ដាយ កាន់​តែ​រំភើប​ពេញ​ផ្សារ​ទំនើប​អ៊ីអន

ភាព​រំជើប​រំជួល​របស់​ទស្សនិកជន​ដ៏​ច្រើន​កុះករ​ចូលរួម​ចែក​រំលែក​ភាព​សប្បាយ​រីករាយ និង​ ក្ដី​ស្រលាញ់​ចំពោះ​អ្នក​ម្ដាយ​កាល​ពី​ម្សិលមិញ​ បាន​បន្ត​កាន់​តែ​អធិកអធម​នៅ​រសៀល​ថ្ងៃ​នេះ​ក្នុង​ផ្សារ​ទំនើប​អ៊ីអន ដោយ​ថ្ងៃ​នេះ​ចំ​ថ្ងៃ​ទិវា​រំលឹក​គុណ​អ្នក​ម្ដាយ​តែ​ម្ដង​។

Pond’s បន្ត​កម្មវិធី​ពិសេស​ចំ​ថ្ងៃ​ទិវា​រំលឹក​គុណ​អ្នក​ម្ដាយ កាន់​តែ​រំភើប​ពេញ​ផ្សារ​ទំនើប​អ៊ីអន

អ្វី​ដែល​កាន់​តែ​ភ្ញាក់​ផ្អើល​បន្ថែម​លើ​កម្មវិធី​កាល​ពី​ម្សិលមិញ​នោះ គឺ​វត្តមាន​របស់​តារា​ចម្រៀង​យុវវ័យ​ អ្នក​នាង អេដា ចូលរួម​បកស្រាយ​បទ​ចម្រៀង​ពេញ​និយម​ថ្មីៗ​ជា​ច្រើន​បទ​ ហើយ​ថែម​ទាំង​ចែក​អារម្មណ៍​រំភើប​រីករាយ​ដែល​ត្រូវ​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​ពិសេស​សម្រាប់​ទិវា​រំលឹក​គុណ​ម្ដាយ​របស់ Pond’s ដោយ​កញ្ញា​បាន​បញ្ជាក់​ថា ទោះ​ជា​យើង​មាន​ទិវា​រំលឹក​គុណ​អ្នក​ម្ដាយ តែ​ក៏​មិន​ត្រូវ​បំភ្លេច​គុណ​លោក​ឪពុក​ដែរ​ ព្រោះ​មាន​លោក​ទាំង​ពីរ​ទើប​យើង​អាច​មើល​ឃើញ​ពិភព​លោក​នេះ​បាន។

មុន​មាន​វត្តមាន​របស់​តារា​កិត្តិយស​ ទស្សនិកជន​ជា​ច្រើន​កុះករ​ពិសេស​មិត្ត​យុវវ័យ​ទាំង​ប្រុស​ទាំង​ស្រី​បាន​នាំ​គ្នា​ថត​រូប​ជាមួយ​ផ្ទាំង​រូបភាព​បេះដូង និង​អក្សរ​ថា “Mom is Miracle” ដោយ​មាន​កាន់​រូបភាព​សារ​ស្រលាញ់​អ្នក​ម្ដាយ​ cute cute ជាច្រើន​ ហើយ​ក៏​មាន​ការ​ផ្តិត​រូប​ភ្លាមៗ​ដោយ​ឥត​គិត​ថ្លៃ​ ទុក​ជា​អនុស្សាវរីយ៍​ក្នុង​ថ្ងៃ​ទិវា​រំលឹក​គុណ​អ្នក​ម្ដាយ ដែល​ទាំង​នេះ​ជា​ការ​ផ្តល់​ជូន​ពិសេស​មួយ​របស់​ផលិតផល​រក្សា​សម្រស់​ Pond’s ក្រោម​ប្រធាន​បទ “ម៉ាក់​ជា​ស្ត្រី​ដ៏​អស្ចារ្យ”។

Pond’s បន្ត​កម្មវិធី​ពិសេស​ចំ​ថ្ងៃ​ទិវា​រំលឹក​គុណ​អ្នក​ម្ដាយ កាន់​តែ​រំភើប​ពេញ​ផ្សារ​ទំនើប​អ៊ីអន

ប្អូន​ស្រី រចនា បាន​ប្រាប់ Sabay ថា​ម្ដាយ​របស់​ប្អូន​រំភើប​ចិត្ត​ខ្លាំង​ណាស់ ពេល​បាន​ឃើញ​រូប​ថត​ផ្តិត​ចេញ​មក​យ៉ាង​ស្រស់​ស្អាត ហើយ​ពេល​នេះ​គាត់​កំពុង​ទទួល​ការ​ពិនិត្យ​ស្បែក​មុខ​ពី​ភ្នាក់ងារ​របស់ Pond’s ។ ប្អូន​ស្រី​គិត​ថា​នឹង​ទិញ​ផលិតផល​បំបាត់​ស្នាម​ជ្រួញPond’s Age Miracle ជា​កាដូ​ជូន​អ្នក​ម្ដាយ​សម្រាប់​ថ្ងៃ​ ទិវា​រំលឹក​គុណ​អ្នក​ម្ដាយ​នេះ​តែ​ម្ដង ព្រោះ​ប្អូន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​រៀបចំ​របស់​ Pond’s ពិសេស​គឺ ពាក្យ “ម៉ាក់​ជា​ស្ត្រី​ដ៏​អស្ចារ្យ” ។

រី​ឯ​លោក សំណាង ដែល​កំពុង​ដើរ​មើល​ផលិតផល Pond’s ជាមួយ​ភរិយា បាន​ឲ្យ​ដឹង​ថា​ ភរិយា​លោក​ប្រើប្រាស់​ផលិតផល​ Pond’s ជា​ប្រចាំ ដោយ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ទិវា​រំលឹក​គុណ​អ្នក​ម្ដាយ​ផង និង​មាន​លក់​ប្រូម៉ូសិន​តម្លៃ​ពិសេស​ទៀត ដូច្នេះ លោក​ច្បាស់​ជា​ទិញ​ផលិតផល​ផន​ជាច្រើន​មុខ​ជា​កាដូ​ជូន​ប្រពន្ធ​ជា​ទី​ស្រលាញ់​មិន​ខាន។

នេះ​ជា​លើក​ទី​១​ហើយ​ដែល​ផលិតផល​រក្សា​សម្រស់ Pond’s បាន​បង្កើត​កម្មវិធី​ ចូលរួម​អបអរ​ទិវា​រំលឹក​គុណ​អ្នក​ម្តាយ​នៅ​ផ្សារ​ទំនើប​អ៊ីអន ដែល​កម្មវិធី​នេះ​មាន​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី ៧ និង​ទី៨ ខែ​ឧសភា​ នេះ។

ចង់​ដឹង​ព្រឹត្តិការណ៍ “អ្នកម្តាយដ៏អស្ចារ្យ” របស់​ផលិតផល​រក្សា​សម្រស់ ផន សប្បាយ​រីករាយ​យ៉ាង​ណា​សូម​មើល​រូប​ខាង​ក្រោម​នេះ​៖

អត្ថបទ៖ លីដា