រឿងរ៉ាវ​ពិត​​ប្លែកៗ​៧​យ៉ាង​ពី​សង្គ្រាម​លោក​លើក​ទី​២​ដែល​អ្នក​មិន​បាន​ដឹង​

អ្នកប្រហែលជាបានដឹងច្រើនហើយ អំពីរឿងរ៉ាវនានាទាក់ទងនឹងសង្គ្រាមលោកលើកទី២ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងទេ នូវរឿងរ៉ាវប្លែកៗទាំង៧យ៉ាង ដែលគួរឲ្យអស់សំណើច ខាងក្រោមនេះ៖

១. នៅក្នុងឆ្នាំ២០១៤ អតីតយុទ្ធជនជនជាតិអង់គ្លេសឈ្មោះ Bernard Jordan អាយុ៩០ម្នាក់ ត្រូវបានរាយការណ៍ថាបានបាត់ពីផ្ទះថែទាំ។ គេរកឃើញថា គាត់រត់ចេញពីផ្ទះថែទាំ ព្រោះគាត់ត្រូវបានគេបដិសេធមិនឲ្យធ្វើដំណើរទៅទីក្រុង Normandy ដើម្បីប្រារព្ធខួប៧០ឆ្នាំនៃការផ្ទុះឡើងនៃសង្គ្រាមលោកលើកទី២។ ដូចនេះ គាត់បានរត់ចេញទៅដោយគ្រាន់តែពាក់អាវធំ និងយកមេដាយសង្គ្រាមរបស់គាត់ទៅជាមួយប៉ុណ្ណោះ។

រឿងរ៉ាវ​ពិត​​ប្លែកៗ​៧​យ៉ាង​ពី​សង្គ្រាម​លោក​លើក​ទី​២​ដែល​អ្នក​មិន​បាន​ដឹង​

២. ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ ក្នុងនាមជាស្ដេចនៃចក្រភពអង់គ្លេស ស្ដេចGeorge VI ធ្វើសង្រ្គាមប្រឆាំងជាមួយនឹងអាល្លឺម៉ង់ ប៉ុន្តែក្នុងនាមជាស្ដេចនៃប្រទេសអៀរឡង់ ស្ដេចGeorge VI មានសន្តិភាពជាមួយប្រទេសអាល្លឺម៉ង់ ហើយថែមទាំងទទួលសារតែងតាំងរបស់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថែមទៀត។ បន្ទាប់មកនៅក្រោយសង្គ្រាមលោកលើកទី២ ស្ដេចGeorge VI មានសង្គ្រាមជាមួយខ្លួនឯង ក្នុងនាមជាស្ដេចនៃប្រទេស ប៉ាគីស្ថាន និងជាស្ដេចនៃប្រទេសឥណ្ឌា។

រឿងរ៉ាវ​ពិត​​ប្លែកៗ​៧​យ៉ាង​ពី​សង្គ្រាម​លោក​លើក​ទី​២​ដែល​អ្នក​មិន​បាន​ដឹង​

៣. អ្នកផ្លុំប៉ីសណ្ដំអារម្មណ៍ ឈ្មោះ Bill Millin គឺជាអ្នកផ្លុំប៉ីតែមួយគត់ដែលបានចុះទៅចូលរួមនៅសមរភូមិនៅNormandy។ លោកបានផ្លុំប៉ីរហូតដល់ចប់ការប្រយុទ្ធ ហើយមានអ្នកប្រយុទ្ធជាច្រើនដួលនៅជុំវិញលោក។ នៅពេលដែលគេសួរទៅកាន់ទាហានប្រយុទ្ធអាល្លឺម៉ង់ដែលត្រូវគេចាប់បានថា ហេតុអ្វីមិនព្រមបាញ់ Bill Millin ពួកគេឆ្លើយថា មកពីពួកគេគិតថា Bill Millin មិនដឹងអ្វីនោះទេ ហើយប្រសិនបើពួកគេបាញ់គាត់ស្លាប់ នោះគេនឹងមានអារម្មណ៍ថាខុសចំពោះគាត់។

រឿងរ៉ាវ​ពិត​​ប្លែកៗ​៧​យ៉ាង​ពី​សង្គ្រាម​លោក​លើក​ទី​២​ដែល​អ្នក​មិន​បាន​ដឹង​

៤. បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី២ ទាហានអាល្លឺម៉ង់ ដែលជាប់គុកនៅប្រទេស កាណាដា ត្រូវបានគេប្រព្រឹត្តយ៉ាងល្អ និងយកចិត្តទុកដាក់ជាមួយ។ ការណ៍នេះ ធ្វើឲ្យទាហានអាល្លឺម៉ង់ទាំងនោះ មានភាពរីករាយជាមួយនិងប្រទេសកាណាដា ហើយមិនចង់ចាកចេញពីប្រទេសនេះឡើយ នៅពេលដែលពួកគេ ត្រូវបានដោះលែងអោយមានសេរីភាព។ ពួកគេភាគច្រើនបន្តរស់នៅក្នុងប្រទេស កាណាដា ឬក៏ចាកចេញពីប្រទេសអាល្លឺម៉ង់ត្រលប់ទៅកាណាដាវិញ។

រឿងរ៉ាវ​ពិត​​ប្លែកៗ​៧​យ៉ាង​ពី​សង្គ្រាម​លោក​លើក​ទី​២​ដែល​អ្នក​មិន​បាន​ដឹង​

៥. អ្នកសួរចម្លើយជនជាតិអាល្លឺម៉ង់ឈ្មោះ Hann Scharff ប្រឆាំងដាច់ខាតការធ្វើទារុណកម្មលើឈ្លើយសឹកសង្គ្រាម ហើយផ្ទុយមកវិញគាត់នាំឈ្លើយសឹកទាំងនោះចេញក្រៅដើម្បីបរិភោគអាហារថ្ងៃត្រង់ ដើរលេង និងទៅហែលទឹក ដើម្បីឲ្យឈ្លើយសឹកទាំងនោះ បញ្ចេញព័ត៌មានដោយខ្លួនឯង។ បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី២ គាត់បានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក ហើយក្លាយជាវិចិត្រករ។

រឿងរ៉ាវ​ពិត​​ប្លែកៗ​៧​យ៉ាង​ពី​សង្គ្រាម​លោក​លើក​ទី​២​ដែល​អ្នក​មិន​បាន​ដឹង​

៦. នៅពេលដែលសង្គ្រាមលោកលើកទី២ផ្ទុះឡើង សត្វដែលមានពិសទាំងអស់នៅក្នុងសួនសត្វទីក្រុងឡុង ត្រូវបានសម្លាប់ ព្រោះគេខ្លាចថា សត្វដែលគ្រោះថ្នាក់ទាំងនោះអាចនឹងរួចចេញពីសួនសត្វ ប្រសិនបើមានការបំផ្ទុះនៅសួនសត្វ។

រឿងរ៉ាវ​ពិត​​ប្លែកៗ​៧​យ៉ាង​ពី​សង្គ្រាម​លោក​លើក​ទី​២​ដែល​អ្នក​មិន​បាន​ដឹង​

៧. អ្នកទោសសង្គ្រាមចុងក្រោយគេដែលបានធ្វើមាតុភូមិនិវត្តន៍ក្រោយបញ្ចប់សង្គ្រាមលោកលើកទី២ គឺទាហានជនជាតិហុងគ្រីឈ្មោះ Andras Toma ដែលត្រូវបានចាប់ធ្វើជាឈ្លើយសឹកសង្គ្រាមដោយក្រុមទាហានក្រហមនៅឆ្នាំ១៩៤៤។ គាត់ត្រូវបានគេរកឃើញថា បានរស់នៅក្នុងមន្ទីរពេទ្យព្យាបាលមនុស្សវិកលចរិតប្រទេសរុស្ស៊ី ក្នុងឆ្នាំ២០០០ ហើយគាត់ក៏បានស្លាប់នៅពេលពីរបីឆ្នាំបន្ទាប់។

រឿងរ៉ាវ​ពិត​​ប្លែកៗ​៧​យ៉ាង​ពី​សង្គ្រាម​លោក​លើក​ទី​២​ដែល​អ្នក​មិន​បាន​ដឹង​
ប្រែសម្រួល៖ Sophany
ប្រភព៖


  • រឿងរ៉ាវ​ពិត​​ប្លែកៗ​៧​យ៉ាង​ពី​សង្គ្រាម​លោក​លើក​ទី​២​ដែល​អ្នក​មិន​បាន​ដឹង​已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ចំនេះដឹង
Tags: