ផ្លែ​ឈើ​កំពុង​​ពេញ​និយម​នៅ​វៀតណាម​ សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ ជា​អ្វី​​ ?

សព្វ​ថ្ងៃ​នៅ​ប្រទេស​វៀតណាម​ កំពុង​តែ​មាន​ការ​​ពេញ​និយម​យ៉ាង​ខ្លាំង​នូវ​ផ្លែ​ឈើ​ថ្មី​ម្យ៉ាង​ ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ ផ្លែ​សារី​រាង​ព្រះ​ពុទ្ធ​ ​ឬ ផៀរ​ព្រះ​ពុទ្ធ (Buddha-Shaped Pear) ព្រោះ​អាស្រ័យ​តាម​រូប​រាង​របស់​វា​ ។ ខណៈ​ដែល​ចូល​ឆ្នាំ​ថ្មី​​ចិន​-វៀតណាម​កាន់​តែ​ជិត​ចូល​ដល់​ ការ​លក់​ផ្លែឈើ​ប្រភេទ​​នេះ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​​ ជា​ពិសេស​នៅ​ទីក្រុង​ហូជីមិញ​ ​ព្រោះ​គេ​មាន​ជំនឿ​​ថា​ ជា​ផ្លែ​ឈើ​រូបរាង​នេះ​ជា​ផ្លែ​ឈើ​​នាំ​សំណាង​ ។

​ផ្លែ​​សារី​(PEAR)​រូបរាង​ដូច​កូន​ក្មេង​នេះ​មិន​មែន​ទើប​តែ​មាន​ជា​លើក​ដំបូង​នេះ​ទេ​ គឺ វា​មាន​តាំង​ពី​២០០៩​មក​ម្ល៉េះ​ ដែល​ត្រូវ​បាន​បង្កើត​ដោយ​អ្នក​ចម្ការ​ចិន​ម្នាក់​​ ឈ្មោះ​​ Gao Xianzhang ។ បើ​សិន​ជា​អ្នក​ទាំង​អស់​គ្នា​​មាន​ការ​ចាប់​អារម្មណ៍​ផ្លែឈើ​ប្រភេទ​នេះ លោក​អ្នក​​ក៏​អាច​រក​ទិញ​តាម​អនឡាញ​​បាន​​ផង​ដែរ​ ក្នុង​តម្លៃ​ ៖ ១០ផ្លែ​ ពី​ ៥ទៅ​១០​ដុល្លារ​អាមេរិក​ ។ (តាម​រយៈ​Alibaba)

កាល​ដែល​លោក​ Gao ចាប់​ផ្ដើម​ផលិត​ផ្លែ​ផៀរ​នេះ​ដំបូង​ ​មាន​គេ​និយាយ​ដាក់​គាត់​ថា​ គាត់​ជា​មនុស្ស​ឆ្កួត​ ហើយ​ឈប់​ព្យាយាម​ទៅ​បណ្ដុំ​ផ្លែឈើ​ដែល​មាន​នេះ​រូបរាង​ដូច​កូន​ក្មេង​នេះ​តទៅ​ទៀត​ទៅ​ វា​មិន​អាច​ទៅ​រួច​ទេ​ ។ តែ​ចុង​ក្រោយ​ ផ្លែ​ឈើ​ប្រភេទ​នេះ​កំពុង​តែ​ពេញ​និយម​ក្នុង​ទីផ្សារ​យ៉ាង​ខ្លាំង​ ។

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖


  • ផ្លែ​ឈើ​កំពុង​​ពេញ​និយម​នៅ​វៀតណាម​ សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ ជា​អ្វី​​ ?已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ចំនេះដឹង
Tags: