ប្រើChromeមែនទេ? សាកដោនឡូតExtension ទាំងនេះមើលថាវាល្អប៉ុណ្ណា

ជា​រៀង​រាល់​ថ្ងៃ​យើង​តែង​ចំណាយ​ពេល​កាន់​តែ​ច្រើន​ទៅ​ៗ ទៅ​លើ​អ៊ីនធឺណេត​។ ជួន​កាល​យើង​តែង​តែ​គិត​ថា យើង​បាន​ខ្ជះខ្ជាយ​ពេល​វេលា​ជា​ច្រើន​ទៅ​លើ​វា​។ ប៉ុន្តែ​បើ​សិន​ជា​លោក​អ្នក​ សាក​ល្បង​ទាញ​យក​ Extension ទាំង​នេះ​ដាក់​ក្នុង​ Google Chrome របស់​អ្នក​ វាប្រហែល​ជា​មាន​ប្រយោជន៏​ច្រើន​ក្នុង​ការ​ប្រើប្រាស់​អ៊ីន​ធឺណេត​របស់​លោក​អ្នក។

1.Grammarly

ប្រើChromeមែនទេ? សាកដោនឡូតExtension ទាំងនេះមើលថាវាល្អប៉ុណ្ណា

Grammarly ជួយ​ក្នុង​ការ​កែ​តម្រូវ​ វេយ្យករណ៏​របស់​លោក​អ្នក​ក្នុង​ការ​សរសេរ​ជា​ភាសា​អង់គ្លែស​។ បាន​សេចក្តី​ថា​ Extension មួយ​នេះ​ជួយ​អោយ​ការ​សរសេរ​របស់​អ្នក​ការ​តែ​ប្រសើរ​ជាង​មុន​ ហើយ​លោក​អ្នក​ក៏​បាន​យក​អ៊ីនធឺណេត​មក​ប្រើ​ជា​ប្រយោជន៏​បាន​។

2. Todolist

ប្រើChromeមែនទេ? សាកដោនឡូតExtension ទាំងនេះមើលថាវាល្អប៉ុណ្ណា

Todolist ជួយ​អោយ​យើង​កត់​ចំណាំ​ផ្សេង​ៗ កាន់​តែ​ងាយ​ស្រួល​ជា​ពិសេស​មុខងារ​ក្រើន​រំលឹក​ សម្រាប់​អ្នក​ដែល​ភ្លេច​ច្រើន​ផង​ដែរ​។

3. Timestats

ប្រើChromeមែនទេ? សាកដោនឡូតExtension ទាំងនេះមើលថាវាល្អប៉ុណ្ណា

Timestats នឹង​ធ្វើអោយ​លោក​អ្នក​គិត​សារ​ជា​ថ្មី​លើ​ការ​ប្រើ​អ៊ីនធឺណេត​ ដោយ​សារ​តែ​វា​នឹង​ធ្វើ​ការ​កត់​ត្រា​លើ​ពេល​វេលា​ដែល​យើង​បាន​ប្រើប្រាស់​លើ​អ៊ីនធឺណេត​ផង​
ដែរ​។
4. Simple Blocker

ប្រើChromeមែនទេ? សាកដោនឡូតExtension ទាំងនេះមើលថាវាល្អប៉ុណ្ណា

Extension មួយ​នេះ​នឹង​ជួយ​អោយ​យើង​ ដាច់​ឆ្ងាយ​ពី​វេបសាយ​ ក៏​ដូច​ជា​បណ្ដាញ​សង្គម​មួយ​ចំនួន​ ហើយ​ធ្វើ​ការ​ផ្តោត​អារម្មណ៏​មក​លើ​ការងារ​ដែល​ត្រូវ​បំពេញ​ក្នុង​រយះ​ពេល​កំណត់​ណា​មួយ​ ដោយ​គ្មាន​ការំខាន។

5. One Tab

ប្រើChromeមែនទេ? សាកដោនឡូតExtension ទាំងនេះមើលថាវាល្អប៉ុណ្ណា

ប្រសិន​បើ​អ្នក​កំពុង​បើក​Tab ច្រើន​ក្នុង​ពេល​តែ​មួយ​ហើយ​បែរ​ជា​ចង់​បិទ​វា​ទុក​តែ​មួយ​នោះ​អ្នក​នឹង​ចំណាយ​ពេល​យូរ​អង្គុយ​បិទ​Tab ម្តង​មួយ​ៗ​។​តែ​One Tab អាច​ពន្លឿន​ការ​ងារ​នេះ​មក​ត្រឹម​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ។One Tab ក៏​មាន​សមត្ថភាព​កត់​ត្រា​នូវ​អ្វី​ដែល​ដែល​យើង​បាន​បើក​កាល​ពី​មុន​រួម​ទាំង​ថ្ងៃ​ខែ​ផង​ដែរ។

6. Similar Page​

ប្រើChromeមែនទេ? សាកដោនឡូតExtension ទាំងនេះមើលថាវាល្អប៉ុណ្ណា

​ការ​ចូល​ផេក​ណា​មួយ​កាន់​តែ​លឿន​ជាង​​មុន​។​នៅ​ពេល​ដែល​យើង​ស្វែង​រក​អ្វី​មួយ​នៅ​ក្នុងGoogle វា​នឹង​បង្ហាញ​លទ្ធផល​ជា​ច្រើន​​ ហើយ​បើ​សិន​ជា​យើង​ចូល​ទៅ​កាន់​ផឹក​ណា​មួយ​ហើយ​ចង់​ចូល​ផេក​មួយ​ទៀត​យើង​នឹង​ត្រូវ​ត្រលប់​ក្រោយ​ជា​មុន​សិន។​ជាមួយ​Similar Page មិន​ចាំបាច់​យើង​ត្រូវ​ត្រលប់​ក្រោយ​នោះ​ទេ​ដោយ​សារ​តែ​វា​បាន​បង្ហាញ​Page បន្ទាប់​ដូច​ដែល​យើង​ឃើញ​ក្នុង​រូប​ស្រាប់​។
​​

7. Google Mail Checker

ប្រើChromeមែនទេ? សាកដោនឡូតExtension ទាំងនេះមើលថាវាល្អប៉ុណ្ណា

Extension មួយ​នេះ​នឹង​បង្ហាញ​អោយ​យើង​ដឹង​ជា​មុន​ពី​ចំនួន​mail ថ្មី​ៗ​ដែល​យើង​មិន​ទាន់​បាន​អាន​។​

8. Pocket

ប្រើChromeមែនទេ? សាកដោនឡូតExtension ទាំងនេះមើលថាវាល្អប៉ុណ្ណា

Pocket ជា​ឃ្លាំង​សម្រាប់​រក្សា​ទុក​ឯកសារ​ដែរ​យើង​បាន​រក្សា​ទុក​ពី​វេប​ផ្សេងៗ​ចូល​ក្នុង​កន្លែង​តែ​មួយ​។​សម្រាប់​អ្នក​ដែល​ត្រូវ​ការ​រក្សា​ទុក​វា​ពិត​ជា​មាន​សារះ​សំខាន់​ណាស់​។

9. Stayfocus

ប្រើChromeមែនទេ? សាកដោនឡូតExtension ទាំងនេះមើលថាវាល្អប៉ុណ្ណា

​វា​រឹត​តែ​ពិសេស​សម្រាប់​ខ្ញុំ​ហើយ​ក៏​គិត​ថា​វា​ពិសេស​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ផង​ដែរ។​Stay Focus នឹង​ធ្វើ​ការ​Block ចោល​នូវ​Website ណា​មួយ​ជា​មួយ​ពេល​វេលា​ដែល​យើង​បាន​កំណត់​​ដើម្បី​អោយ​អារម្មណ៍​របស់​យើង​ផ្ដោត​ទៅ​លើ​ការ​ងារ​តែ​មួយ​មុខ​ប៉ុណ្ណោះ។

​10. AdBlock Plus

ប្រើChromeមែនទេ? សាកដោនឡូតExtension ទាំងនេះមើលថាវាល្អប៉ុណ្ណា

ទទួល​ស្គាល់​ថា​យើង​ពិត​ជា​ធុញ​ទ្រាន់​ហ្នឹង​Ads ក៏​ដូច​ជា​Pop up រញ៉េរញ៉ៃ​ដូច្នេះ​សាក​ល្បង​ជា​មួយ​Extension នេះ​សាក​មើ។

​ប្រភព ៖ 

ប្រែសម្រួល ៖ Leng Kim


  • ប្រើChromeមែនទេ? សាកដោនឡូតExtension ទាំងនេះមើលថាវាល្អប៉ុណ្ណា已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ចំនេះដឹង
Tags: