អីយ៉ា​តាម​ពិត​ Beckham ចូល​ចិត្ត​មើល​ការ​លេង​របស់​ Neymar ជាង​គេ​

កាល​ពី​ពេល​ថ្មីៗ​នេះ​ David Beckham បាន​ប្រាប់​សារព័ត៌មាន​ Sport360 ថា​លោក​ចូល​ចិត្ត​មើល​ការ​លេង​របស់​ Neymar ជាង​គេ​ក្នុង​ចំណោម​កីឡាករ​ផ្សេង​ទៀត​ជា​ច្រើន​ដែល​គាត់​ចូល​ចិត្ត​ ។

ដោយ​ Beckham បាន​និយាយ​ថា​ « ខ្ញុំ​មិន​បដិសេធ​ទេ​ថា​ខ្ញុំ​ចូល​ចិត្ត​មើល​ការ​លេង​ Messi និង​ Ronaldo ព្រោះ​ពួក​គេ​ពិត​ជា​លេង​បាន​ល្អ​ណាស់​ » ។

Beckham បាន​បន្ថែម​ថា​ « កីឡាករ​ Morata (ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Juventus ) និង​ កីឡាករ​ Marco Verratti ដែល​ជា​អតីត​មិត្ត​រួម​ក្រុម​ខ្ញុំ​នៅ​ PSG ក៏​ជា​កីឡាករ​ដែល​ខ្ញុំ​ចូល​ចិត្ត​មើល​ការ​លេង​របស់​ពួក​គេ​ផង​ដែរ​ ប៉ុន្តែ​ប្រសិន​បើ​ឲ្យ​ខ្ញុំ​ជ្រើសរើស​កីឡាករ​ណា​ដែល​ខ្ញុំ​ចូល​ចិត្ត​មើល​ជាង​គេ​នោះ​គឺ​ Neymar ​ » ។

តើ​ប្រិយ​មិត្ត​ណា​ខ្លះ​គិត​ដូច​  Beckham ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • អីយ៉ា​តាម​ពិត​ Beckham ចូល​ចិត្ត​មើល​ការ​លេង​របស់​ Neymar ជាង​គេ​已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:វីដេអូ
Tags: