ISIS ចាប់​ផ្ដើម​ប្រើ​ប្រាស់​អ្នក​ប្រយុទ្ធ​ និង​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ជា​ស្ត្រី​ជា​លើក​ដំបូង​

ការ​វាយ​ប្រហារ​នៅ​ប្រទេស​លីបយ៉ា​ បាន​បង្ហាញ​ពី​ការ​ប្រើប្រាស់​អ្នក​ប្រយុទ្ធ​ស្ត្រី​ជា​លើក​ដំបូង​របស់​ក្រុម​ពួក​ជីហាត។ បើ​តាម​ការ​រាយការណ៍​របស់​ The Times យ៉ាង​ហោច​ណាស់​មាន​សកម្ម​ប្រយុទ្ធ​ស្ត្រី​៧នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ និង​ជាង​៣​នាក់​ទៀត​ ត្រូវ​បាន​សម្លាប់ កាល​ពី​សប្ដាហ៍​មុន​នៅ​ប្រទេស​លីបយ៉ា​។

ដោយ​ឡែក​នៅ​ក្នុង​ប្រទេស​ស៊ីរី​ និង​ប្រទេស​អ៊ីរ៉ាក់​វិញ​ ស្ត្រី​មិន​ត្រូវ​បាន​ចាត់​ឲ្យ​មាន​តួនាទី​ប្រយុទ្ធ​នោះ​ទេ​ ។ ក្រុម​ទាហាន​ល្បាត​ Raqqa និង​Mosul ត្រូវ​ធានា​ថា​គ្រប់​ស្ត្រី​ Al-Khansaa Brigade ហ៊ុំ​ខ្លួន​និង​មុខ​ជិត​នៅ​ពេល​ចេញ​ដើរ​នៅ​ទី សាធារណៈ ហើយ​ត្រូវ​មាន​បុរស​ម្នាក់​ដើរ​អម​ជាមួយ​ផង​ដែរ។ ចំពោះ​ស្ត្រី​ណា​ដែល​មិន​គោរព​តាម​ការ​កំណត់​ ដ៏​តឹងរ៉ឹង​របស់​ក្រុម ​ISIS ពាក់ព័ន្ធ​និង​ឥរិយាបថ​ និង​ការ​ស្លៀកពាក់​នោះ​ទេ​ និង​ត្រូវ​ទទួល​ទណ្ឌកម្ម។

នៅ​ក្នុង​មាន​ស្ត្រី​ម្នាក់​ដែល​ជា​ក្រុម​ស្ត្រី AAl-Khansaa Brigade​ និង​ដែល​បាន​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​តួគី​ បាន​និយាយ​ថា​ ស្ត្រី​ណា​ដែល​ព្យាយាម​គេច​ខ្លួន​ ហើយ​ត្រូវ​ចាប់​បាន​ នោះ​នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម​វាយ​ដោយ​ខ្សែតី​ ចំនួន​៦០​រំពត់​ ហើយ​ចំពោះ​ស្ត្រី​ណា​ដែល​ពាក់​ស្បែក​ជើង​កែង​ ឬ​មិន​ស្លៀកពាក់​តាម​ការ​កំណត់​របស់​រដ្ឋ​អ៊ីស្លាម​ទេ​ នោះ​នឹង​ត្រូវ​ទណ្ឌកម្ម​វាយ​និង​ខ្សែតី​ ចំនួន​៤០​រំពត់​ ។

ប្រែ​សម្រួល​៖ Sophany
ប្រភព​ ៖


  • ISIS ចាប់​ផ្ដើម​ប្រើ​ប្រាស់​អ្នក​ប្រយុទ្ធ​ និង​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ជា​ស្ត្រី​ជា​លើក​ដំបូង​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:បច្ចេកវិទ្យា
Tags: