កីឡាករ​២​រូប​នេះ​ជា​អ្នក​ជួយ​ឲ្យ​ Liecester City បន្ត​ឈរ​នៅ​កំពូល​តារាង​ Prmier League ដោយ​សុវត្ថិភាព

កាល​ពី​យប់​មិញ​ក្លឹប​ឡើង​ជើង​ខ្លាំង​ Liecester City បាន​យក​ឈ្នះ​ដោយ​លទ្ធផល​ ៣ទល់​នឹង​២​លើ​ក្លឹប​ Everton ។ ដែល​ក្រោយ​ជ័យជំនះ​នេះ​ធ្វើ​ឲ្យ​ក្លឹប​ Liecester City នៅ​តែ​អាច​បន្ត​កាន់​កាប់​តំណែង​ជា​កំពូល​តារាង​ Premier League ដោយ​មាន​ពិន្ទុ​លើស​ក្រុម​ឈរ​ចំណាត់​ថ្នាក់​លេខ​២ Arsenal ដល់​ទៅ​៥​ពិន្ទុ​ឯណោះ ។

ដោយ​៣​គ្រាប់​ដ៏​សំខាន់​របស់​ Liecester City គឺ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Riyad Mahrez ចំនួន​២​គ្រាប់​ម្នាក់​ឯង​ប៉ុន្តែ​សុទ្ធ​តែ​ជា​គ្រាប់​ប៉េណាល់​ទី​គឺ​នៅ​នាទី​ទី​២៧​និង​នាទី​ទី​៦៥​ ខណៈ​មួយ​គ្រាប់​ទៀត​របស់​ Liecester City គឺ​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន​កីឡាករ​ Shinji Okazaki នៅ​នាទី​ទី​៦៩ ។ តែ​យ៉ាង​ក្លឹប​ Everton ក៏​អាច​រក​បាន​២​គ្រាប់​ផង​ដែរ​ក្នុង​ប្រកួត​ដែល​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Romelu Lukaku នៅ​នាទី​៣២ និង​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ​ Kevin Mirallas នៅ​នាទី​៨៩​ ។

គួរ​បញ្ជាក់​ថា​កីឡាករ​ Mahrez គឺ​ជា​ខ្សែ​បម្រើ​ដ៏​លេច​ធ្លោ​របស់​ក្លឹប​ Liecester City ដោយ​គិត​ទាំង​២​គ្រាប់​យប់​មិញ​កីឡាករ​ Mahrez បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១៣​គ្រាប់​ហើយ​ ។ ដោយ​ឡែក​កីឡាករ​ Okazaki គិត​ទាំង​មួយ​គ្រាប់​យប់​មិញ​គេ​ទើប​តែ​ស៊ុត​បាន​៣​គ្រាប់​ប៉ុណ្ណោះ​ ។

តោះ​សូម​ទស្សនា​ Hightlight នៃ​ការ​ប្រកួត​នេះ​ទាំង​អស់​គ្នា ៖

អត្ថបទ ៖ វិចទ័រ


  • កីឡាករ​២​រូប​នេះ​ជា​អ្នក​ជួយ​ឲ្យ​ Liecester City បន្ត​ឈរ​នៅ​កំពូល​តារាង​ Prmier League ដោយ​សុវត្ថិភាព已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:បច្ចេកវិទ្យា
Tags: