មេបញ្ជាការ : កម្លាំងអាវុធហត្ថបច្ចុប្បន្នត្រូវ ទន់ភ្លន់និងបម្រើប្រជាជន តាមសភាពការណ៍

បន្ទាយមានជ័យ:

 មេបញ្ជាការបាននិយាយថា កងកម្លាំងអាវុធហត្ថបច្ចុប្បន្នត្រូវទន់ភ្លន់ បត់បែននិងបម្រើប្រជាជនមិនអោយថ្នាំងថ្នាក់ដាច់ខាតដោយអនុលោមតាមសភាពការណ៍ជាក់ស្តែង។
    លោកឧត្តមសេនីយ៍ត្រីឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ថ្លែងដូច្នេះកាលថ្ងៃទី៧ខែឧសភាឆ្នាំ២០១៦នេះ នៅសាលប្រជុំទីបញ្ជាការកងរាជអាវុធខេត្តបន្ទាយមានជ័យ បានក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ ដល់មន្ត្រីនាយ នាយរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន១៣៤នាក់។ក្នុងនោះតំណែងនាយអាវុធហត្ថចំនួន២៧មុខតំណែងសរុបចំនួន១៦១នាក់។
   លោកឱ បូរិន្ទ បានមានប្រសាសន៍ថា: យើងប្រាកដជាមានសេចក្តីសប្បាយរីករាយចិត្តដែលថ្នាក់លើជឿ គាំទ្រនិងសម្រេចប្រកាសមុខតំណែងនិងតម្លើងឋានន្តរសក្តិដល់នាយ នាយរងអាវុធហត្ថទាំង១៣៤នាក់នេះ។នេះជាការទទទលស្គាល់ស្នាដៃល្អក្នុងការបំពេញតួនាទី ភារកិច្ចកន្លងមកប្រកបដោយ ការទទួលខុសត្រូវខ្ពស់សម្រេចលទ្ធផល ទាំងបរិមាណនិងទាំងគុណភាពជូនជាតិមាតុភូមិនិងប្រជាជន។
      លោកបានផ្តាំផ្ញើដល់នាយនាយរងនិងមន្ត្រីអាវុធហត្ថដែលទទួល-ផ្លាស់ប្តូរមុខតំណែង និងតម្លើងឋានន្ទរសក្តិថា ត្រូវខិតខំបំពេញតួនាទី ភារកិច្ចអោយល្អម៉ឺងម៉ាត់បន្ថែមទៀត ការពារសន្តិសុខផ្ទៃក្នុងក្នុងមូលដ្ឋាន និងសន្តិសុខពីខាងក្រៅពីការជ្រៀតជ្រែក ពីមុខសញ្ញានៃកម្លាំងប្រតិកិរិយាថ្មី ចាស់។
    លោកឱ បូរិន្ទបានបញ្ជាក់ទៀតថា :"នាយនាយរងនិងមន្ត្រីអាវុធហត្ថទាំងអស់ ត្រូវមានឥរិយាបថទន់ភ្លន់ ចេះគោរពស្រឡាញ់ អាណិតអាសូរដល់ប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋទុកដូចជាម្តាយឪពុកយើង បង្កើតអញ្ចឹង។ កុំធ្វើអោយពលរដ្ឋថ្នាំងថ្នាក់អោយសោះ"។
      ហើយអ្នកដែលបានទទួលបានតំណែង និងបំពាក់ឋានន្តរសក្តិទាំងអស់ត្រូវ បន្តខិតខំបំពេញភារកិច្ចឲ្យបានម៉ត់ចត់លើ ការងារការពារសន្តិសុខផ្ទៃក្នុង ដើម្បីបង្កានិងទប់ស្កាត់សមាសភាពដែលជាមុខសញ្ញាមិនល្អ។
       កងរាជអាវុធហត្ថក៏ឆ្លៀត ជួយប្រកាសរបស់ក្រសួងការពារជាតិ ដែលត្រូវជ្រើសរើសនិស្សិត សិស្សចំនួន៣០០នាក់ ឲ្យចូលធ្វើកងរាជអាវុធហត្ថដើម្បីបំពេញក្របខណ្ឌដែលមានលក្ខណៈដូចតទៅ ប្រុសសញ្ជាតិខ្មែរ អាយុ១៨ដល់២៥ឆ្នាំសុខភាពល្អ ស្មោះត្រង់និងនិងជាតិ៕ 
មេបញ្ជាការ : កម្លាំងអាវុធហត្ថបច្ចុប្បន្នត្រូវ ទន់ភ្លន់និងបម្រើប្រជាជន តាមសភាពការណ៍

មេបញ្ជាការ : កម្លាំងអាវុធហត្ថបច្ចុប្បន្នត្រូវ ទន់ភ្លន់និងបម្រើប្រជាជន តាមសភាពការណ៍

មេបញ្ជាការ : កម្លាំងអាវុធហត្ថបច្ចុប្បន្នត្រូវ ទន់ភ្លន់និងបម្រើប្រជាជន តាមសភាពការណ៍