កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា

ភ្នំពេញ:

នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមរាជធានីភ្នំពេញ និងលោកស្រី បានអញ្ជើញចុះសួរសុខទុក្ខ សំណះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលទើបចូលមករស់បន្ថែមទៀតនៅ សហគមភូមិអណ្តូងថ្មី ចំនួន ១២៨ គ្រួសារ ស្ថិតនៅ សង្កាត់ គោករកា ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ ។ 
ក្នុងឱកាសនោះ បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋយើងជាទូទៅ ជាពិសេសអ្នកដែលរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណ: ពណ៌សម្បុរអ្វីឡើយ ពោល កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា។ 
អំណោយមនុស្សធម៌ដែលបានចែកជូនគ្រួសារនីមួយៗទទួលបាន៖ អង្ករ២០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកបរិសុទ្ធឱរ៉ាល់១កេស ទឹកដោះគោ៦កំប៉ុង ស្ករស១គីឡូក្រាម អំបិល១គីឡូក្រាម ប្រេងឆា១ដប សម្ភារៈប្រើប្រាស់ផ្ទះបាយ៧មុខ ឃីត១ក្នុងនោះមាន(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន៥ម៉ឺនរៀល ។
កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា

កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា

កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា