ឥណ្ឌា​ជា​កន្លែង​ដែល​មាន​ករណី​ស្លាប់​ដោយ​សារ​ Selfie ច្រើន​ជាង​គេ​លើ​​ពិភព​លោក​ក្នុង​ឆ្នាំ ២០១៥

មនុស្ស​ពីរ​នាក់​កំពុង​ថ​ត​រូប​ Selfie ក្នុង​ជំនន់​ទឹក​ភ្លៀង​នៅ​ទីក្រុង Mumbai កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៥

ឥណ្ឌា ៖ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មករា​កន្លង​ទៅ​នេះ​បាន​បង្ហាញ​ថា​ក្នុង​ចំណោម​ការ​ស្លាប់​ដោយ​សារ​ Selfie ចំនួន​ ២៧ ករណី​​ មាន​លើស​ពី​​ពាក់​កណ្ដាល​គឺ​កើត​ឡើង​​ក្នុង​ប្រទេស​ ឥណ្ឌា ហើយ​គ្រាន់​តែ​ ២ សប្ដាហ៍​ដំបូង​នៃ​ឆ្នាំ ២០១៦ មាន​ករណី​ស្លាប់​ដោយ​សារ​ការ​ Selfie ចំនួន ៣ ករណី​រួច​មក​ហើយ។

សារព័ត៌មាន​ដដែល​នេះ​បាន​បន្ត​ថា​ ការ​ស្លាប់​ដោយ​ Selfie នេះ​មាន​ដូចជា​ ការ​ថត​ Selfie នៅ​លើ​ផ្លូវ​រថយន្ត​ភ្លើង ការ​លង់​ទឹក​ដោយ​សារ​ធ្លាក់​ចេញ​ពី​ទូក​ពេល​កំពុង Selfie, ការ​ធ្លាក់​ពី​ជម្រាល​ភ្នំ និង​ការ​រអិល​ធ្លាក់​ពេល​ថត​រូប​ Selfie នៅ​ក្បែរ​មាត់​ទន្លេ​ជា​ដើម។ ក្នុង​ចំណោម​អ្នក​រង​គ្រោះ​ក៏​មាន​អ្នក​ទេសចរណ៍​​ជន​ជាតិ​ជប៉ុន​ម្នាក់​ផង​ដែរ​ ដែល​រអិល​ធ្លាក់​ពី​ជណ្ដើរ​នៅ​តំបន់ Taj Mahal ​។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​នៅ​ឥណ្ឌា​ ការ​ថតរូប​ ​Selfie គឺ​ជា​រឿង​ដ៏​ពេញ​និយម​ សូម្បី​តែ​លោក​ Narendra Modi នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ឥណ្ឌា​ ក៏​បាន​ធ្វើ​ការ​​ថតរូប​ Selfie ជាមួយ​នឹង​មេដឹកនាំ​មក​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភព​លោក​ផង​ដែរ ។ ជា​ពិសេស​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា Selfie le le re ដែល​ដក​ស្រង់​ចេញ​ពី​ខ្សែ​ភាពយន្ត​ Bollywood រឿង​ “Bajrangi Bhaijaan” ហាក់​បង្ហាញ​ពី​ការ​ពេញ​និយម​ ថត​រូប​Selfie នៅ​ក្នុង​ប្រទេស​មួយ​នេះ។

សម្រាប់​នៅ​កម្ពុជា​យើង​​មិន​ទាន់​មាន​ករណី​បែប​នេះ​កើត​ឡើង​នៅ​ឡើយ​ទេ ប៉ុន្តែ​យើង​គួរ​តែ​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា​ជៀស​​វាង​មាន​​គ្រោះ​ថ្នាក់​ដល់​ជីវិត៕​

ប្រែ​សម្រួលដោយ ៖ ជលស័យ


  • ឥណ្ឌា​ជា​កន្លែង​ដែល​មាន​ករណី​ស្លាប់​ដោយ​សារ​ Selfie ច្រើន​ជាង​គេ​លើ​​ពិភព​លោក​ក្នុង​ឆ្នាំ ២០១៥已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ចំនេះដឹង
Tags: