ទម្ងន់ប៉ុន្មានទើប ស័ក្តសមនឹងអ្នក?

គ្រូពេទ្យរបស់អ្នក អាចប្រាប់អ្នកបានថា តើទម្ងន់របស់អ្នកស័ក្តសមនឹងសុខភាពរបស់ អ្នកដែរឬទេ?ចងចាំថា នៅពេលដល់ អាយុរបស់អ្នក អ្នកប្រ ហែលជាឡើង កម្ពស់ខ្ពស់ទៅៗ និង ឡើង សាច់ដុំ រាងកាយរបស់អ្នក វាគឺជាការធម្មតាសម្រាប់ អ្នកក្នុងការឡើងទម្ងន់។អ្នកខ្លះព្យាយាមសំរក ទម្ងន់តាមរបៀបផ្សេងៗ ដែលធ្វើឲ្យខូចសុខភាព។

ឧទាហរណ៏ ពួកគេប្រហែលជា ទទួលទានតិច ឬក៏ទទួលទាននូវម្ហូបអាហារ ដែលផ្ទុកទៅដោយ សារធាតុបំរុងតិចតួចបំផុត។ ចងចាំថា រាងកាយរបស់អ្នក ត្រូវការសារធាតុបំរុង ជាច្រើនសម្រាប់បង្កើនថាមពល។ ម៉្យាងវិញទៀត អ្នកត្រូវការ អាហារដែល ផ្ទុកទៅដោយកាឡូរីខ្លះ ជាប្រចាំថ្ងៃ ដើម្បីថែរក្សារសុខភាពរបស់អ្នក។ប្រសិនបើអ្នកត្រូវការ សំរកទម្ងន់ គ្រូពេទ្យរបស់អ្នក អាចប្រាប់ អ្នកនូវវិធីខ្លះ សម្រាប់ការសំរកទម្ងន់នោះ។ គំរោងការក្នុងការសំរក ទម្ងន់ដែលប្រកប ដោយមានសុខភាពល្អ រួមបញ្ចូលដោយ ការបរិភោគអាហារ ដែលផ្ទុកទៅដោយ សារធាតុបំរុងគ្រប់គ្រាន់។ មួយវិញទៀតអ្នកអាច ព្យាយាមហាត់ ប្រាណជារៀងរាល់ថ្ងៃ៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • ទម្ងន់ប៉ុន្មានទើប ស័ក្តសមនឹងអ្នក?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:សុខភាព
Tags: