មាន​បញ្ហា​ក្រពះ សាកល្បង​ពិសា​អាហារ​ទាំងនេះ

តើអ្នកមានបញ្ហាឈឺក្រពះនិងបញ្ហាពិបាករំលាយអាហារដែរទេ ? បញ្ហានេះច្រើនបណ្តាលមកពីបញ្ហាស្ត្រេសរបបអាហារ ជាតិពុលនៃមជ្ឈដ្ឋានដែលរស់នៅនិងការឆ្លងមេរោគ ដែលនេះជាហេតុផលធ្វើឲ្យប្រព័ន្ធរំលាយអាហារអ្នកពិបាក ។

ដូច្នេះអ្នកគួរពិសាអាហារណាដែលល្អចំពោះសុខភាពនៃប្រព័ន្ធរំលាយអាហារ ។ ខាងក្រោមនេះជាប្រភេទអាហារដែលជួយសម្រួលដល់ក្រពះរបស់អ្នក ៖

១. អាហារអូដ (ស្រូវសាឡី)

វាជាអាហារមួយដ៏ល្អសម្រាប់សុខភាពក្រពះ ព្រោះវាសម្បូរដោយអាហារកាកសរសៃដែលជួយពង្រឹងក្រពះនិង ពោះវៀនព្រមទាំងជួយកាត់បន្ថយបញ្ហាទល់លាមក ។

មាន​បញ្ហា​ក្រពះ សាកល្បង​ពិសា​អាហារ​ទាំងនេះ

២. ទឹកដោះគោជូខាប់

ទឹកដោះគោជូខាប់ជាអាហារល្អជួយសម្រួលប្រព័ន្ធរំលាយអាហារ ព្រោះវាមានផ្ទុកបាក់តេរីល្អប្រភេទឡាក់តូបាក់សីុលី (lactobacilli) ដែលដើរតួនាទីដ៏សំខាន់ក្នុងដំណើរប្រព័ន្ធរំលាយអាហារនិងជួយកាត់បន្ថយបញ្ហាសុខភាពក្រពះដូចជា បញ្ហាពិបាករំលាយអាហារបញ្ហារាគនិងទល់លាមក ។

មាន​បញ្ហា​ក្រពះ សាកល្បង​ពិសា​អាហារ​ទាំងនេះ

៣. មើមប៊ីត្រូត

មើមនេះមានផ្ទុកអាហារកាកសរសៃ ប៉ូតាស្យូម និងម៉ាញេស្យូមច្រើនដែលជួយរក្សាលំនឹងនៃប្រព័ន្ធរំលាយអាហារនិងជួយការពារមិនអោយកើតជំងឺចុកពោះនិងបញ្ហាក្រពះផ្សេងៗ ។

មាន​បញ្ហា​ក្រពះ សាកល្បង​ពិសា​អាហារ​ទាំងនេះ

៤. ផ្លែប៉ោម

មនុស្សមួយចំនួនប្រាកដជាយល់ដឹងដែរហើយថា ផ្លែប៉ោមជាប្រភេទផ្លែឈើមួយដ៏ល្អសម្រាប់សុខភាព ។ ផ្លែឈើនេះមានផ្ទុកសារធាតុអាហារកាកសរសៃដែលមានសារធាតុងាយរលាយផងនិងមិនរលាយផងដែលជាសារធាតុសែលុយឡូស (cellulose) ។ វាជាសារធាតុពិសេសជួយដោះស្រាយបញ្ហាទល់លាមកនិងសម្រួលប្រព័ន្ធរំលាយអាហារ ។

មាន​បញ្ហា​ក្រពះ សាកល្បង​ពិសា​អាហារ​ទាំងនេះ

៥. ផ្លែចេក

ជាការពិតផ្លែចេកអាចជួយសម្រួលប្រព័ន្ធរំលាយអាហារបានដោយវាអាចជួយស្រូបយកជាតិពុលនិងប្រមូលផ្តុំសារធាតុកង្វក់ក្នុងពោះវៀនបញ្ចេញតាមលាមកហើយវាក៏សម្បូរនូវអាហារកាកសរសៃជួយដល់សុខភាពបានប្រសើរផងដែរ៕

មាន​បញ្ហា​ក្រពះ សាកល្បង​ពិសា​អាហារ​ទាំងនេះ

ប្រភព៖ pmhotnews

 

អ្នកនឹងចូលចិត្ត

  • មាន​បញ្ហា​ក្រពះ សាកល្បង​ពិសា​អាហារ​ទាំងនេះ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:សុខភាព
Tags: