Luna បាន​ឆ្លើយ​តប​ទៅ​កាន់​ពាក្យ​ចាម​អារាម​ដែល​ថា​នាង​មាន​ជម្លោះ​ជា​មួយ​ Krystal

ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ Luna ដែល​ជា​សមាជិក​មួយ​រូប​របស់​ក្រុម​ចម្រៀង​ស្រី​ f(x) មាន​ជម្លោះ​ជា​មួយ​ Krystal ដែល​ជា​សមាជិក​រួម​ក្រុម​នោះ​ ត្រូវ​បាន​ស្រាយ​បំភ្លឺ​នៅ​ក្នុង​គណនី​ Instagram របស់​នាង​។

បន្ទាប់​ពី​មាន​រូបភាព​មួយ​សន្លឹក​របស់​អ្នក​ទាំង​ពីរ​នៅ​ឯ​ព្រលាន​យន្ត​ហោះ​ក្រោយ​បញ្ចប់​កម្មវិធី​ MAMA 2015 រួច​មក អ្នក​គាំទ្រ​ជា​ច្រើន​បាន​សង្ស័យ​ថា​អ្នក​ទាំង​ពីរ​ប្រហែល​ជា​មាន​ជម្លោះ​នឹង​គ្នា​។ ពួក​គេ​ស្មាន​តាម​រយៈ​ការ​បញ្ចេញ​ទឹក​មុខ​ និង​កាយ​វិការ​របស់​អ្នក​ទាំង​ពីរ​។ លើស​ពី​នេះ​ទៀត​ រឿង​រ៉ាវ​នេះ​ត្រូវ​បាន​អោយ​ដឹង​ថា​Krystal បាន​ដើរ​តាម​គន្លង​បង​ស្រី​របស់​នាង​ជា “Ice Princess” ក្រោយ​ពេល​ដែល​នាង​ត្រូវ​គេ​ឃើញ​ថា​លេច​ឡើង​ចំពោះ​អាកប្បកិរិយា​ដែល​មើល​ទៅ​មិន​សមរម្យ​នៅ​លើក​ម្រាល​ព្រំ​ក្រហម​។

ទោះ​ជា​យ៉ាង​ណា​ Luna បាន​ស្រាយ​បំភ្លឺ​ពាក្យ​ពេចន៍​ចចាមអារ៉ាម​ទាំង​នេះ​យ៉ាង​លឿន​ក្នុង​គណនី​ Instagram របស់​នាង។ ស្រប​ពេល​​នោះ​ដែរ​ មហា​ជន​បាន​កំណត់​សម្គាល់​ឃើញ​ថា​នាង​បាន​ចំណាយ​ពេល​វេលា​ និង កម្លាំង​កាយ​របស់​នាង​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​រឿង​រ៉ាវ​ទាំង​នោះ​ដើម្បី​អោយ​ច្បាស់​ពី​រឿង​ដ៏​គួរ​អោយ​អស់​សំណើច​មួយ​នោះ​។ ជា​មួយ​គ្នា​នោះ​ដែរ​ក៏​មាន​មហាជន​មួយ​ចំនួន​បាន​សាទរ​ចំពោះ​ការ​ដែល​រឿង​នោះ​ដែល​បាន​ស្ងប់ស្ងាត់​ទៅ​ ព្រម​ទាំង​ការ​ឆ្លើយ​តប​ដោយ​មិន​ស្ទាក់​ស្ទើរ​របស់​នាង​។

Luna បាន​ឆ្លើយ​តប​ទៅ​កាន់​ពាក្យ​ចាម​អារាម​ដែល​ថា​នាង​មាន​ជម្លោះ​ជា​មួយ​ Krystal

Luna បាន​ឆ្លើយ​តប​ទៅ​កាន់​ពាក្យ​ចាម​អារាម​ដែល​ថា​នាង​មាន​ជម្លោះ​ជា​មួយ​ Krystal

 

Luna បាន​ឆ្លើយ​តប​ទៅ​កាន់​ពាក្យ​ចាម​អារាម​ដែល​ថា​នាង​មាន​ជម្លោះ​ជា​មួយ​ Krystal


  • Luna បាន​ឆ្លើយ​តប​ទៅ​កាន់​ពាក្យ​ចាម​អារាម​ដែល​ថា​នាង​មាន​ជម្លោះ​ជា​មួយ​ Krystal已关闭评论
  • 22 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:វីដេអូ
Tags: