Steven Gerrard ៖ Man Utd ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​ដែល​មាន​បទ​ពិសោធន៍​ម្នាក់​បន្ថែម​

អតីត​ខ្សែ​បម្រើ​របស់​ក្លឹប​ហង្ស​ Liverpool កីឡាករ​ Steven Gerrard បាន​លើក​ឡើង​ថា​ Man Utd ត្រូវ​ការ​ទិញ​ខ្សែ​ប្រយុទ្ធ​ដ៏​ល្អ​ហើយ​មាន​ពិសោធន៍​ម្នាក់​បន្ថែម​នៅ​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បើក​នៅ​ខែ​មករា​ខាង​មុខ​នេះ​ដើម្បី​ស្ដារ​ទម្រង់​លេង​ដែល​ធ្លាក់​ចុះ​បច្ចុប្បន្ន​ ។

ដោយ​ Gerrard បាន​ប្រាប់​ទៅ​សារព័ត៌មាន​ BT Sport ថា​ « ខ្ញុំ​បាន​ទស្សនា​ការ​ប្រកួត​ដែល​មាន​ Man Utd ស្មើ​គ្នា​០​ទល់​នឹង​០​ជាមួយ​ Chelsea ។ Man Utd ធ្វើ​បាន​ល្អ​ច្រើន​នៅ​ការ​ប្រកួត​នោះ​តែ​ខ្ញុំ​សង្កេត​ឃើញ​ថា​នៅ​តំបន់​ប្រយុទ្ធ​របស់​ពួក​គេ​មាន​ភាព​ខ្វះ​ខាត​ » ។

Gerrard បន្ថែម​ថា​ « នៅ​ខែ​មករា​នេះ​ខ្ញុំ​គិត​ថា​ Man Utd គួរ​តែ​ទិញ​ខ្សែ​ប្រយុទ្ធ​ដ៏​ល្អ​និង​មាន​បទ​ពិសោធន៍​ម្នាក់​បន្ថែម​ ដោយ​ខ្សែ​ប្រយុទ្ធ​របស់​ពួក​គេ​ Martial និង​ Depay សុទ្ធ​តែ​នៅ​ក្មេង​ហើយ​ខ្វះ​បទ​ពិសោធន៍​ដូចនេះ​បន្ទុក​នៃ​ការ​រក​គ្រាប់​បាល់​ត្រូវ​ធ្លាក់​ទៅ​ Rooney ទាំង​អស់​ » ។

គួរ​បញ្ជាក់​ថា​ក្នុង​ការ​ប្រកួត​១៩​សប្ដាហ៍​នៅ​ Premier League កន្លង​ខ្សែ​ប្រយុទ្ធ​​ទាំង​៣​របស់​ Man Utd ​គឺ​ស៊ុត​បាន​តែ​គ្រាប់​៨​ប៉ុណ្ណោះ​ដោយ​ Martial ស៊ុត​បាន​៤​គ្រាប់​ Depay ស៊ុត​បាន​២​គ្រាប់​ និង​ Rooney ក៏​ទើប​តែ​ស៊ុត​បាន​២​គ្រាប់​ដែរ​ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • Steven Gerrard ៖ Man Utd ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​ដែល​មាន​បទ​ពិសោធន៍​ម្នាក់​បន្ថែម​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:វីដេអូ
Tags: