កសិករ​ម្នាក់​បាន​ចំណាយ​ប្រាក់​ដែល​សន្សំ​ស្ទើរ​មួយ​ជីវិត​មក​ធ្វើ​យន្តហោះ​ដោយ​ខ្លួន​ឯង

លោក​ Chen Lianxue ជា​កសិករ​ម្នាក់​ដែល​រស់​នៅ​ក្នុង​ភូមិ​ Gansu គាត់​បាន​អង្គុយ​នៅលើ​ដំបូល​ផ្ទះ​ហើយ​ជួស​ជុល​យន្តហោះ​ដែល​គាត់​បាន​កែរ​ច្នៃ​ដោយ​ខ្លួន​ឯង។​ យន្ត​ហោះ​មាន​ស្លាប​ប្រវែង​៤.២ម៉ែត្រ​,តួខ្លួន​បណ្ដោយ​១០.៥ម៉ែត្រនិង​មាន​កម្ពស់​១.៦ម៉ែត្រ។ នៅ​ផ្នែក​កន្ទុយ​មាន​ការ​តុបតែង​របៀប​អ្នក​ស្រុក​ស្រែ​ ដោយ​មាន​រូប​ផ្កាយ​ពណ៌​ក្រហម​ហើយ​យន្តហោះ​នេះ​នៅ​មិន​ទាន់​អាច​ហោះ​ហើរ​បាន​ទេ។

លោក Chen ដែល​មាន​អាយុ​ 50 ឆ្នាំ​បាន​ចំណាយ​ពេល​ស្ទើរ​តែ​មួយ​ជីវិត​គាត់​ជា​មួយ​និង​គ្រឿង​អេឡិច​ត្រូនិច។​ លោក Chen បាន​ត្អូញត្អែរ​ថា​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ចិន​មាន​រថយន្ត​ជា​ច្រើន​គរ​ចោល​ប៉ុន្តែ​នៅ​មិន​ទាន់​មាន​នរណា​យក​វា​​មក​កែរ​ច្នៃ។​ គាត់​បាន​សម្លឹង​មើល​ណ្ហើយ​គិត​ក្នុង​ចិត្ត​ថា​ បើ​សិន​ជា​អ្នក​ភូមិ​គាត់​មាន​យន្ត​ហោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ?

នៅ​ពេល​ដែល​គាត់​ត្រូវ​បាន​បង្ខំ​ឱ្យ​ឈប់​រៀន​ពាក់​កណ្ដាល​ទី លោក Chen បាន​ចាប់​ផ្ដើម​មាន​ការអារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​ហោះហើរ​បាន ​​គាត់​បាន​អាន​សៀវភៅ​ជា​ច្រើន​តាម​ប្រពន្ធ​អ៊ីន​ធឺណេត។​ ដើម្បី​សម្រេច​បំណង​ក្នុង​ការ​ជួសជុល​យន្ដ​ហោះ គាត់​បាន​សន្សំ​ប្រាក់​បាន​ប្រមាណ​ 28.000 យ័ន​ហើយ​គាត់​បាន​យក​ប្រាក់​នោះ​ទៅ​ទិញ ម៉ាស៊ីន,អាលុយមីញ៉ូម,ដែក​គោល,សំបក​កង់​កៅស៊ូ និង​សម្ភារៈ​ផ្សេង​ទៀត​ដែល​ទាក់​ទង់​។ ពីរ​ឆ្នាំ​ក្រោយ​មក​ការ​តស៊ូ​ស្រាវ​ជ្រាវ​របស់​គាត់​ក៏​បាន​លិច​ចេញ​ជា​រូបរាង។​

លោក Chen បាន​និយាយ​ថា «ខ្ញុំ​ធ្លាប់​បាន​ជិះ​វា​ពី​មុន​មក​ដែរ​ប៉ុន្តែ​វា​ដំណើរ​ការ​មិន​សូវ​ល្អ​សោះ។ ឥឡូវ​នេះ​ខ្ញុំ​កំពុង​ជួស​ជុល​បន្ថែម​ដោយ​ពង្រីក​ស្លាប​វា​បន្ថែម​ដែល​មាន​ប្រវែង​៨.៥ម៉ែត្រ​និង​មាន​កម្រាស​១.៤​ម៉ែត្រ ហើយ​កន្ទុយ​របស់​យន្ត​ហោះ​ក៏​ត្រូវ​ជួស​ជុល​បន្ថែម​ទៀត​ដែរ។​ ប្រ​ហែល​ជា​នៅ​ឆ្នាំ​ក្រោយ​ខ្ញុំ​នឹង​សាកល្បង​វា​ម្ដង​ទៀត​។ ប្រសិន​បើ​ការ​ធ្វើ​តេស្ត​លើក​ក្រោយ​នេះ​ទទួល​បាន​ជោគ​ជ័យ​ ខ្ញុំ​មិន​ត្រឹម​តែ​ប្រើ​វា​សម្រាប់​ការ​ធ្វើ​ដំណើរ​តែ​ម្យ៉ាង​នោះ​ទេ​គឺ​ខ្ញុំ​នឹង​ប្រើ​វា​ដើម្បី​បាញ់​សាច​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ជា​ពិសេស​ទៀត​នោះ​គឺ​ប្រើ​សម្រាប់​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​ ទាំង​អស់​នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បី​បម្រើ​អ្នក​ភូមិ​ខ្ញុំ»។

ប្រែសម្រួល ៖ NEA

ប្រភព ៖​


  • កសិករ​ម្នាក់​បាន​ចំណាយ​ប្រាក់​ដែល​សន្សំ​ស្ទើរ​មួយ​ជីវិត​មក​ធ្វើ​យន្តហោះ​ដោយ​ខ្លួន​ឯង已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កំសាន្ត
Tags: