គន្លឹះសំខាន់ៗមួយចំនួនសម្រាប់ថែរក្សាមិត្តភាព១០០ឆ្នាំ

 

ពិត​ណាស់​មនុស្ស​ជា​អ្នក​បង្កើត​នូវ​ក្ដី​ស្រលាញ់​ឡើង​មក​តែ​ការ​បង្កើត​ស្នេហា​មក​នេះ​មាន​ការ​កើត​ឡើង​មិន​ដូច​គ្នា​នោះ​ទេ​។​ដែល​ស្នេហា​ខ្លះ​កើត​ពី​ការ​យល់​ចិត្ត​គ្នា ​ស្រុះ​ស្រួល​គ្នា​ការ​យក​ចិត្ត​ទុក​ដាក់​ហើយ​ខ្លះ​ទៀត​កើត​ពី​ការ​ឌឺ​ដង​គ្នា​ឲ្យ​តែ​ជួប​មុខ​គ្នា​ដឹង​តែ​រក​រឿង​ឈ្លោះ​រក​ពេល​ត្រូវ​គ្នា​មួយ​នាទី​មិន​បាន​។តែ​ចុង​ក្រោយ​ដល់​ពេល​ស្រលាញ់​គ្នា​វិញ​បាត់​មុខ​គ្នា​មិន​​បាន​ត្រឹម​មួយ​នាទី។​​តែ​ការ​បង្កើត​ឡើង​ទាំង​ឡាយ​នេះ​សុទ្ធ​តែ​ជា​អនុស្សាវរីយ​ដ៏​ល្អ​សម្រាប់​មនុស្ស​គ្រប់​រូប​ដែល​តែង​តែ​ចង់​ថែរក្សា​ស្នេហា​របស់​ខ្លួន​ឲ្យ​ស្ថិត​ស្ថេរ​គង់​វង្ស​យូរ​អង្វែង​រហូត​។​ដែល ប្រកប​ដោយ​ក្ដី​សប្បាយ​ជា​មួយ​និង​ភាព​រីករាយ​ដែល​ជា​ការ​ចង​ចាំ​ដ៏​ល្អ​។ ប៉ុន្តែ​សម្រាប់ ការ​ថែ​រក្សា​នូវ​ចំណង​ស្នេហ៍​ឱ្យ​បាន​ល្អ​នេះ ក៏​ត្រូវ​ការ​កត្តា​មួយ​ចំនួន​ដែល​ជា​រឿង​ចាំ​បាច់​សម្រាប់​មនុស្ស​គ្រប់​រូប ​ដែល​តែង​តែ​ចង់​ឱ្យ​ជីវិត​គូ​ស្នេហ៍​របស់​ខ្លួន​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​សុខ​សុភមង្គល​។ ដូច្នេះ ​មាន​កត្តា​មួយ​ចំនួន​សម្រាប់​គិត​ពិចារណា​ត្រិះ​រិះ​ដូច​ខាង​ក្រោម​ដើម្បី​ទទួល​បាន​សុភមង្គល៖

-ស្វែង​យល់​ពី​គោល​បំណង​និង​គំនិត​របស់​ដៃគូ​ឲ្យ​បាន​ច្បាស់​លាស់
-ការ​ផ្ដល់​ក្ដី​ស្រឡាញ់​ឱ្យ​បាន​ច្រើន​បំផុត​ទៅ​ឲ្យ​ដៃ​គូ​តែ​ម្នាក់​គត់
-ត្រូវ​ផ្ដល់​ពេល​វេលា​និង​សិទ្ធិ​សេរីភាព​ផ្ទាល់​សម្រាប់​ដៃគូ​
-រក្សា​ទំនាក់​ទំនង​ល្អ និង​ខិត​ខំ​បង្កើន​ចំណង​ស្នេហ៍​ឱ្យ​កាន់តែ​ជិត​ស្និត​ជា​មួយ​គ្នា​គ្រប់​ពេល
-ត្រូវ​បង្ហាញ​គ្រប់​យ៉ាង​ឱ្យ​ដៃ​គូ​ឃើញ​ថា អ្នក​មាន​ការ​ទុក​ចិត្ត​ចំពោះ​​រូប​គេ​ជា​និច្ច
-ត្រូវ​ប្រាកដ​ថា​អ្នក​ជា​មនុស្ស​ដែល​អាច​ពឹង​ពាក់​បាន​គ្រប់​ពេល ដែល​ដៃ​គូ​មាន​បញ្ហា
-ត្រូវ​តែ​ចង​ចាំ​ថ្ងៃ​ខួប​កំណើត​របស់​ដៃ​គូ​ឬ​ថ្ងៃ​រំលឹក​អនុស្សាវរីយ៍​ស្នេហ៍​ជា​មួយ​គ្នា​ដែល​ជា​ថ្ងៃ​ពិសេស​។

-ត្រូវ​រៀន​ចេះ​អត់​អោន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ព្រោះ​វា​ជា​គុណ​តម្លៃ​នៃ​ក្ដី​ស្រលាញ់
-បើ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ត្រូវ​ព្យាយាម​ឆាប់​បញ្ចប់​ជម្លោះ​ដោយ​សន្តិវិធី​ឱ្យ​បាន ​កាន់​តែ​ឆាប់ គឺ​កាន់​តែ​ល្អ និង​កុំ​ព្យាយាម​យក​ឈ្នះ​តែ​ម្ខាងៗ
-សូម​ព្យាយាម​យ៉ាង​ណា​កុំ​ធ្វើ​ឲ្យ​ដៃ​គូ​របស់​អ្នក​មាន​អារម្មណ៍​ថា អន់ចិត្ត​រឿង​អ្វី​មួយ​ចំពោះ​អ្នក
-ត្រូវ​ព្យាយាម​បំពេញ​ភាព​ខ្វះ​ខាត​របស់​ដៃគូ និង​ចេះ​គោរព​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក
-សម្រាប់​ថ្ងៃ​ធម្មតា​ក៏​អាច​បង្ហាញ​ក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ដៃគូ​​បាន​ដែរ មិន​ចាំ​បាច់​តែ​សម្រាប់​ឱកាស​ពិសេស​អ្វី​ផ្សេង​នោះ​ទេ
-សម្រាប់​កត្តា​ការ​ពារ​សម្រស់​ផង​ដែល​កុំ​បណ្ដោយ​ឲ្យ​បាត់​បង់​ធ្ងន់​ធ្ងរ​ពេក​គួរ​រក​ពេល​ថែ​ទាំ​ផង​
-សូម​ព្យាយាម​កុំ​បង្កើត​ជម្លោះ​នៅ​ទី​សាធារណៈ បើ​ទោះ​ជា​អ្នក​មាន​កំហឹង​យ៉ាង​ណា​ក៏​ដោយ ត្រូវ​ទុក​យក​មក​និយាយ​គ្នា​នៅ​ផ្ទះ
-កុំ​គិត​តែ​ចង់​ឲ្យ​ដៃ​គូ​របស់​អ្នក​បំពេញ​តម្រូវ​ការ​ឲ្យ​អ្នក​ដោយ​ហួស​ស្ថាន​ភាព​ជាក់​ស្តែង​របស់​គេ ​ពី​ព្រោះ​ថា វា​ជា​ផ្នែក​មួយ ដែល​ធ្វើ​ឲ្យ​មាន​ជម្លោះ
-បើ​ការ​កុហក​បន្តិច​បន្តួច​អាច​ធ្វើ​ឲ្យដៃ​គូ​របស់​អ្នក​សប្បាយ​ចិត្ត​នោះ អ្នក​គួរ​តែ​ធ្វើ​វា​ដើម្បី​គេ
-ត្រូវ​ហ៊ាន​ទទួល​យក​ការ​ប្រាប់​របស់​ដៃ​គូ​រាល់​ទង្វើ​ដែល​អ្នក​ធ្វើ​ទៅ​មិន​ល្អ​ហើយ​ត្រូវ​កែ​ប្រែ​ភ្លាម​
-បើ​ទោះ​បី​ជា​អ្នក​រស់​នៅ​ជា​មួយ​គ្នា​យូរ​ហើយ​ក្ដី ​អ្នក​គួរ​តែ​រក​ពេល​ខ្លះ ចេញ​ទៅ​ដើរ​កំសាន្ត​ជា​មួយ​គ្នា ​ដើម្បី​ផ្លាស់​ប្ដូរ​​​​បរិយាកាស​និង​រឹត​បន្តឹង​ចំណង​ស្នេហ៍​ឲ្យ​កាន់​ផ្អែម​ល្ហែម​​

 

អត្ថបទ ៖ Samrach


  • គន្លឹះសំខាន់ៗមួយចំនួនសម្រាប់ថែរក្សាមិត្តភាព១០០ឆ្នាំ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កំសាន្ត
Tags: