ក្លឹប Man Utd ផ្តល់​តំលៃ​ ៥៨ លាន​ផោន​ សម្រាប់​ក្លិប Bayern Munich លើ​តារា​ខ្សែ​ប្រយុទ្ធ Thomas Muller

ក្លិប Manchester United កំពុង​តែ​ចរចា​ទិញ​យក​កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លិប Bayern Munich គឺ​កីឡាករ​ Thomas Muller។

បើ​យោង​ទៅ​តាម Sport1.de : ក្លិប​បិសាច​ក្រហម Manchester United កំពុង​ពិចារណា​តំលៃ​របស់​ខ្សែប្រយុទ្ធ​អាល្លឺម៉ង់​ ក្នុង​តំលៃ ៥៨ លាន​ផោន​ ខណៈ​ដែល​អ្នក​ចាត់​ការ​ទូ​ទៅ​លោក​ Pep Guardionla បាន​ចេញ​ផ្សាយ​នៅ​ក្នុង​សប្ដាហ៍​នេះ។

ខ្សែប្រយុទ្ធ Thomas Muller បាន​រៀបរាប់​ក្នុង​ការ​ដោះដូរ​នៃ​សក្ដានុពល​ដែល​ទាក់ទង ​នឹងកីឡាករ  Arjen Robben  និង​សាច់ប្រាក់​របស់ Angel Di Maria ក៏​ប៉ុន្តែ​ឥឡូវនេះ​ហាក់​បី​ដូចជា Man Utd ចង់​បាន​គាត់​ជា​ដាច់​ខាត។ ទោះជាយ៉ាងណាក្តីគ្រូបង្វឹក លោក Louis van Gaal បាន​ប្រាប់​អនុប្រធាន​នាយក​ប្រតិបត្តិ​ក្លឹប Man United លោក​ Ed Woodward ប្រសិន​ជា​យើង​ចង់​ក្លាយ​ជា​ក្លឹប​លំដាប់​ពិភពលោក យើង​ត្រូវតែ​ជឿជាក់​លើ​ការ​ដោះដូរ​កីឡាករ​។ ជាពិសេស​យើង​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​ក្លិប Bayern Munich លោក​ Karl-Heinz Rummenigge ទាក់ទង​ទៅ​នឹង​កិច្ច​ព្រមព្រៀង​លើ​កីឡាករ Thomas Muller។

ប្រភព៖ 


  • ក្លឹប Man Utd ផ្តល់​តំលៃ​ ៥៨ លាន​ផោន​ សម្រាប់​ក្លិប Bayern Munich លើ​តារា​ខ្សែ​ប្រយុទ្ធ Thomas Muller已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កីឡា
Tags: