Laday GaGa ស្ត្រី​ប្រចាំ​ឆ្នាំ​២០១៥ ក្នុង​ឧស្សាហកម្ម​ចម្រៀង

Lady GaGa បាន​ធ្វើ​គ្រប់​គ្នា​រំជួល​​ចិត្ត​​ពេញ​​កម្មវិធី​ប្រចាំឆ្នាំ​ Billboard’s Women in Music នៅ​​ក្រុង​ញ៉ូវយ៉ក នា​ថ្ងៃ​សុក្រ ទី​១៨ តាម​រយៈ​ការ​សម្ដែង​ដ៏​គួរ​ឲ្យ​រំភើប គឺ​ចម្រៀង​ថ្មីរបស់​នាង ពាក់​ព័ន្ធ​នឹង​ ជន​រងគ្រោះ​​ដោយ​ការ​បំពាន​ផ្លូវភេទ​ “Till It Happens to You” ។

​នា​ឱកាស​នោះ ​នាង​ត្រូវ​បាន​​ជ្រើសរើស​ឲ្យ​គ្រង​ពានរង្វាន់ “Billboard’s Women of the Year” ដោយ​មាន​ការ​ចូលរួម​ឧទ្ទេសនាម ពី​ម្ដាយ​បង្កើត​របស់​នាង​ផង​ដែរ។ វា​ជារឿង​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដែល​ម្ដាយ​GaGa គឺ លោកស្រី Cynthia Germanotta បាន​និយាយ​រៀប​រាប់​ពី​ប្រវត្តិ​ នៃ​ឧបនិស្ស័យ​ខាង​វិស័យសិល្បៈ​តន្ត្រី​របស់​គូន​គាត់​ ​តាំង​ពី​​នៅ​ជា​ក្មេង​តូច។ អ្វីដែលធ្វើ​ឲ្យ​ទស្សនិកជន​ទប់​សំណើច​មិនបាន​គឺ លោកស្រី​បាន​បញ្ជាក់​ថា GaGa អាច​និពន្ធ​ចម្រៀង​ដំបូង​របស់​នាង​បាន​ តាំងពី​នាង​មាន​អាយុ​តែ​៦ខួបប៉ុណ្ណោះ ដោយ​បទ​នោះ​មាន​ចំណង​ជើង​ថា “Dollar Bills”។

ក្នុង​ពេល​ឡើង ទទួលពានរង្វាន់ Lady GaGa បាន​ពោល​នូវ​ពាក្យ​សម្ដី​ប្រកប​ដោយ​អត្ថន័យ​បញ្ជាក់​ពី​គុណ​តម្លៃ​របស់​ស្ត្រី​ក្នុង​ វិស័យ​តន្ត្រី​ចម្រៀង​ និង​​សមភាព​នៃ​មនុស្ស​គ្រប់រូប​ក្នុង​សង្គម។

​​​​​​ខាងក្រោម​ជា​​​សកម្មភាព​នៃ​ការ​ប្រគល់​ពាន​រង្វាន់​ដល់ Lady GaGa ព្រម​ទាំង​ ការ​សម្ដែង​ដ៏​គួរ​ជក់​ចិត្ត​ និង​ប្រកប​ដោយ​សារអប់រំ នៅ​កម្មវិធី Billboard’s Women in Music ៖

ដោយ៖ NEA
Reference : Billboard’s


  • Laday GaGa ស្ត្រី​ប្រចាំ​ឆ្នាំ​២០១៥ ក្នុង​ឧស្សាហកម្ម​ចម្រៀង已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កីឡា
Tags: