អីយ៉ា ! លោក ហេង ពិទូ ចេញ​ Trailer បទ​ស្នាមថើបចុងក្រោយ ហើយ

ក្រោយ​ពី​ជោគ​ជ័យ​ជាមួយ​នឹង​បទ​ចម្រៀង ទីផុត លោក ហេង ពិទូ ក៏​បាន​បញ្ចេញ​នូវ​បទ​ចម្រៀង​ថ្មី​មួយ​បទ​ទៀត​ដែល​មាន​ចំណង​ជើង​ថា ស្នាមថើបចុងក្រោយ ហើយ​នៅ​ពេល​នេះ​បទ​ចម្រៀង​ដែល​លោក​ រំពឹង​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​​នេះ ក៏​បាន​ចេញ​ជា​ Trailer ហើយ​។

វីដេអូ​ Trailer ​ទើប​តែ​ត្រូវ​បាន​បង្ហោះ​ចូល​ទៅ​ក្នុង​ Page របស់​លោក​ផ្ទាល់​​ប្រហែល​ជា​ ៣ ម៉ោង​មុន​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​បើ​​គិត​មក​ដល់​ពេល​នេះ​​វា​មាន​អ្នក​ចូល​ទស្សនា​ប្រមាណ​ជាង 25000 នាក់​​រួច​មក​ហើយ។ បើ​យោង​ទៅ​តាម​​វីដេអូ Trailer នេះ​ក៏​បាន​បញ្ជាក់​ថា បទ​ចម្រៀង​មួយ​បទ​នេះ​នឹង​ចេញ​ជា Full Version នៅ​ថ្ងៃ​ទៅ ១៤ កុម្ភះ​នេះ។

រង​ចាំ​មើល​ទាំង​គ្នា​ទៅ​មើល​ថា​តើ ស្នាមថើបចុងក្រោយ របស់​ លោក ហេង ពិទូ ទទួល​បាន​ការ​គាំទ្រ​ដល់​កម្រិត​ណា ប៉ុន្តែ​នៅ​ពេល​នេះ​សូម​ទស្សនា Trailer បទ​ចម្រៀង​នេះ​ទាំង​អស់​គ្នា ៖

The Last Kiss | ស្នាមថើបចុងក្រោយ (Official Trailer)Directed By Danail Samonn SamnangFull Official MV will be released soon.

Posted by on Saturday, January 30, 2016

 

អត្ថបទ ៖ ជលស័យ

 

  • អីយ៉ា ! លោក ហេង ពិទូ ចេញ​ Trailer បទ​ស្នាមថើបចុងក្រោយ ហើយ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កីឡា
Tags: