សៀវភៅ​៧​ក្បាល​ដែល​មាន​តម្លៃ​ជាង​រៀន​អនុបណ្ឌិត (MBA )ទៅ​ទៀត​

“អ្នក​អាច​ចំណាយ​ប្រាក់​ ២៥០,០០០​ដុល្លារ​ ​ដើម្បី​រៀន​យក​​អនុបណ្ឌិត​ ហើយ​អ្នក​ក៏​អាច​អាន​សៀវភៅ​ទាំង​៧​​នេះ​ក្នុង​ពេល​ចុង​សប្តាហ៏​ជំនួស​ឲ្យ​ការ​រៀន​នោះ​ផង​ដែរ​, ជ្រើសរើស​មួយ​ណា​ វា​ជា​ជម្រើស​របស់​អ្នក​” – លោក​ Geoggrey James

ការ​ជោគជ័យ​មិន​ប្រាកដ​ថា​ទល់​តែ​អ្នក​បាន​រៀន​ដល់​អនុបណ្ឌិត​ ឬ អ្វី​នោះ​ទេ​ តែ​វា​អាស្រ័យ​លើ​បុគ្គល​ម្នាក់​ៗ​ ថា​មាន​គោល​ដៅ​និង​ខិត​ខំ​ដើម្បី​គោល​ដៅ​នោះ​ប៉ុន​ណា​ ។  ហើយ​បើ​សិន​ជា​អ្នក​ក្រឡេក​មើល​រាល់​បណ្ដា​អនុបណ្ឌិត​ដែល​ជោគជ័យ​ក្នុង​ជីវិត​ ​ពួក​គាត់​តែង​តែ​បាន​អាន​សៀវភៅ​កំពូល​ល្អ​ទាំង​៧​នេះ​ដែល​វា​​ជា​កំណប់​ដ៏​មហាសាល​ក្នុង​ភាព​ជោគជ័យ​ ។ សៀវភៅ​ទាំង​៧​ក្បាល​នេះ​ពិត​ជា​ខ្លី​ ហើយ​បង្កប់​នូវ​អត្ថន័យ​ដ៏​មាន​ប្រយោជន៍​ជា​ច្រើន​ ៖

1As a Man Thinketh ដោយ​ James Allen

សៀវភៅ​៧​ក្បាល​ដែល​មាន​តម្លៃ​ជាង​រៀន​អនុបណ្ឌិត (MBA )ទៅ​ទៀត​

មាន​មនុស្ស​ជា​ច្រើន​តែង​រស់​នៅ​ដោយ​បាន​ភាន់​ច្រឡំ​ថា​ជីវិត​របស់​ពួក​គាត់​គឹ​ត្រូវ​បាន​គេ​រៀប​ចំ​តាក់​តែង​ចារ​មក​ពី​ជាតិ​មុន​ហើយ​គិត​ថា​ ជីវិត​ និង​ ស្ថាន​ភាព​សព្វ​ថ្ងៃ​ គឺ​វា​លទ្ធផល​នៃ​អំពើ​ពី​ជាតិ​មុន​ជា​ដើម​ ..ល.. ។ ដើម្បី​អោយ​ជីវិត​មនុស្ស​ជោគជ័យ​អ្នក​មិន​ត្រូវ​គិត​ដូច​នោះ​ទេ ជាក់​ស្ដែង​ដូច​ជា​សៀវភៅ​នេះ​វា​នឹង​បង្ហាញ​អ្នក​អោយ​យល់​ថា​ ជីវិត​របស់​អ្នក​គឺ​មាន​តែ​ខ្លួន​អ្នក​ម្នាក់​ប៉ុណ្ណោះ​ដែល​ជា​អ្នក​រៀប​ចំ​វា​ បើ​អ្នក​ពិត​ជា​ចង់​ជោគ​ជ័យ​មែន​អ្នក​គួរ​ចាប់​ផ្ដើម​គិត​ជោគជ័យ​ពី​ក្នុង​ខ្លួន​អ្នក​ជា​មុន ។

2​Rich Dad Poor Dad ដោយ​ Robert T.Kiyosaki

សៀវភៅ​៧​ក្បាល​ដែល​មាន​តម្លៃ​ជាង​រៀន​អនុបណ្ឌិត (MBA )ទៅ​ទៀត​

សៀវភៅ​នេះ​បង្រៀន​អ្នក​អោយ​ចេះ​បង្កើត​ និង​ រក​ស៊ី​ដោយ​ខ្លួន​ឯង​ ដើម្បី​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ម្នាក់​ ដោយ​ឲ្យ​យល់​ពី​ ខ្សែ​ជីវិត​របៀប​ចាយ​លុយ​និង​រក​លុយ​ របស់​ឪពុក​អ្នក​មាន​ និង​ ឪពុក​ដែល​មិន​សូវ​មាន​របស់​គាត់​ ។

3Who Moved My Cheese ដោយ​ Spencer Johnson

សៀវភៅ​៧​ក្បាល​ដែល​មាន​តម្លៃ​ជាង​រៀន​អនុបណ្ឌិត (MBA )ទៅ​ទៀត​

​មាន​សៀវភៅ​ជា​ច្រើន​រាប់​មិន​អស់​ដែល​សរសេរ​ពី​ ការ​​ច្នៃ​ប្រឌិត និង​ ការ​គ្រប់​គ្រង​របស់​បុគ្គល​ម្នាក់​ៗ​អោយ​ចេះ​សម្រប​សម្រួល​ជាមួយ​ស្ថាន​ភាព​ដែល​ថ្មី​ ។ តែ​វា​ពិត​ជា​គ្មាន​សៀវភៅ​ណា​ ដែល​សរសេរ​បាន​ខ្លី​ ហើយ​មាន​អត្ថន័យ​ដូច​ Who Moved My Cheese នោះ​ទេ​ ។

4The Elements of Style ដោយ​ Willaim Strunk Jr. E.B.White

សៀវភៅ​៧​ក្បាល​ដែល​មាន​តម្លៃ​ជាង​រៀន​អនុបណ្ឌិត (MBA )ទៅ​ទៀត​

សៀវភៅ​នេះ​នឹង​បង្រៀន​អ្នក​អោយ​ចេះ​បង្កើន​រសជាតិ​ក្នុង​ការ​ធ្វើ​​ទំនាក់​ទំនង​ក្នុង​ការងារ​ ឬ អាជីវកម្ម​ ដោយ​ប្រើ​ប្រាស់​ Email ឬ សារ​ ឬ​ក៏​ ទំនាក់​ទំនង​តាម​បណ្ដេញ​សង្គម​ក្តី​ ។ បន្ទាប់​ពី​បាន​អាន​វា​ចប់​រួច​អ្នក​នឹង​ក្លាយ​ជា​អ្នក​សរសេរ​ដ៏​ទាក់​ទង​ម្នាក់​ ។

5The One Minute Manager ដោយ​ Kenneth Blachard and Spencer Johnson

សៀវភៅ​៧​ក្បាល​ដែល​មាន​តម្លៃ​ជាង​រៀន​អនុបណ្ឌិត (MBA )ទៅ​ទៀត​

បើ​សិន​ជា​អ្នក​ចង់​បាន​​ការ​ពន្យល់​ពី​និយមន័យ​ងាយ​ៗអ្នក​គ្រប់​គ្រង​ដ៏​ពូកែ​ម្នាក់​ ឬ ចង់​ដឹង​ធ្វើ​យ៉ាង​ម៉េច​ទើប​អាច​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​ដ៏​ល្អ​មួយ​រូប​ សៀវភៅ​នេះ​មិន​ជា​ធ្វើ​អោយ​អ្នក​ខក​បំណង​នោះ​ទេ​ ។ វា​ក៏​បាន​បង្កប់​នូវ​សារ​ និង​ គតិបណ្ឌិត​ដ៏​ល្អ​ជា​ច្រើន​ទាក់​ទង​នឹង​ជំនួញ​ បូក​ផ្សំ​ជាមួយ​ករណី​ពិត​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​ផង​ដែរ​ ។

6How to Lie With Statistics ដោយ Darrel Huff

សៀវភៅ​៧​ក្បាល​ដែល​មាន​តម្លៃ​ជាង​រៀន​អនុបណ្ឌិត (MBA )ទៅ​ទៀត​

 

សៀវភៅ​នេះ​នឹង​បង្រៀន​អ្នក​ឲ្យ​ចេះ​​ការពារ​ខ្លួន​​ពី​មនុស្ស​ ឬ​ កូន​ចៅ​របស់​អ្នក​ដែល​ចង់​បោក​ ឬ បន្លំ​មក​លើ​រូប​អ្នក​​ ។​ វា​ជា​សៀវភៅ​មួយ​ក្នុង​ចំនួន​១០​ដ៏​ល្អ​សម្រាប់​បំភ្លឺ​ផ្លូវ​ដល់​​របស់​​សហគ្រិន​ ។

7The Greatest Saleman in the world ដោយ Og Mandino

សៀវភៅ​៧​ក្បាល​ដែល​មាន​តម្លៃ​ជាង​រៀន​អនុបណ្ឌិត (MBA )ទៅ​ទៀត​

​​​​​​​បើ​សិន​ជា​អ្នក​មិន​អាច​លក់​គំនិត​ , ផលិតផល​, ឬ សេវា​កម្ម​របស់​អ្នក​នោះ​ទេ​ អ្នក​នឹង​មិន​អាច​ក្លាយ​ជា​អ្នក​ជោគជ័យ​ក្នុង​ការ​រកស៊ី​នោះ​ទេ​ ។ ភាព​អស្ចារ្យ​របស់​សៀវភៅ​នេះ​គឺ​មិន​ត្រឹម​តែ​អាច​ជួយ​អ្នក​អោយ​ក្លាយ​ជា​មនុស្ស​ជោគជ័យ​ក្នុង​ជំនួញ​មួយ​មុខ​នោះ​ទេ​ តែ​វា​ក៏​នឹង​ជួយ​អោយ​ជីវិត​រស់​នៅ​​របស់​អ្នកទទួល​បាន​​ជោគជ័យ​ផង​ដែរ​ ។

***បញ្ជក់​បើ​សិន​ជា​អ្នក​ចង់​ទាញ​យក​សៀវភៅ​នេះ​ ដើម្បី​អាន​សូម​ចង់​តំណ​ខាង​ក្រោម​ ៖

»

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • សៀវភៅ​៧​ក្បាល​ដែល​មាន​តម្លៃ​ជាង​រៀន​អនុបណ្ឌិត (MBA )ទៅ​ទៀត​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ជីវិតនិងសង្គម
Tags: