កំហុស​ធ្ងន់ធ្ងរ ៩ យ៉ាង​ដែល​អ្នក​អាច​ប្រព្រឹត្ត​នៅ​កន្លែង​ធ្វើការ​​ដោយ​មិន​ដឹង​ខ្លួន

មនុស្ស​ម្នាក់​ៗ​ អាច​មាន​អាកប្បកិរិយា​មិន​សម​ស្រប​នៅ​កន្លែង​ធ្វើការ​ បើ​ទោះ​បី​ជា​ អ្នក​នោះ​ជា​មនុស្ស​ពូកែ និង ជោគជ័យ​នៅ​ក្នុង​កិច្ច​ការ​ងារ​ច្រើន​ក៏​ដោយ​។ ឥរិយាបថ​ខុស​ឆ្គង ទាំង​នេះ​ អាច​កែ​ប្រែ​ការ​យល់​ឃើញ​របស់​អ្នក​ដទៃ​មក​លើ​ខ្លួន​អ្នក​ពី​វិជ្ជមាន​ មក​ជា​អវិជ្ជមាន​ បាន​។

ខាងក្រោម​នេះ គឺ​ជា​កំហុង​ឆ្គង​ដែល​អ្នក​គួរ​ជៀស​វាង​នៅ​កន្លែង​ធ្វើ​ការ៖

១. ការ​និយាយ​ដើម៖ ការ​និយាយ​ដើម​អ្នក​ដទៃ ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​អវិជ្ជមាន​ និង​ពោរ​ពេញ​ទៅ​ដោយ​ការ​គុំ​គួន​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​អ្នក​រួម​ការងារ​។​

២. ការ​លួច​ចាក់​ពី​ក្រោយ​ខ្នង៖ ការ​ធ្វើ​ឲ្យ​នរណា​ម្នាក់​មើល​ទៅ​មិន​ល្អ​នៅ​ក្នុង​ក្រសែ​ ភ្នែក​របស់​អ្នក​រួម​ការងារ​ដទៃ​ទៀត គឺ​ដូច​ជា​ការ​ចាក់​ពី​ក្រោយ​ខ្នង​ដូច្នោះ​ដែរ មិន​ថា​អ្នក​ធ្វើ ឡើង​ដោយ​ចេតនា​ ឬ​អចេតនា​នោះ​ទេ​។

៣. ការ​យក​ផល​ប្រយោជន៍​លើ​ការងារ​របស់​អ្នក​ដទៃ៖ ការ​លួច​យក​គំនិត និង​ការ​ យក​ផល​ប្រយោជន៍​លើ​ការងារ​របស់​អ្នក​ដទៃ មិន​ថា​តិច​តួច ឬ​ច្រើន បង្ហាញ​ថា អ្នក​មិន​អាច​ ធ្វើ​អ្វី​មួយ​ដោយ​ខ្លួន​ឯង​បាន ព្រម​ទាំង​បង្ហាញ​ថា អ្នក​គ្មាន​ការ​គោរព ចំពោះ​ការងារ​ជា​ក្រុម​ និង​ទំនាក់​ទំនង​ការងារ​របស់​អ្នក​។

៤. ការ​និយាយ​កុហក៖ នៅ​ពេល​ដែល​អ្នក​ត្រូវ​បាន​គេ​ចាប់​បាន​ថា កុហក នោះ​វា​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​របស់​ខ្លួន​អ្នក បើ​ទោះ​បី​ជា​ការ​កុហក​នោះ​តូច​តាច​ក៏​ដោយ​។​

៥. ភាព​អំនួត៖ ការ​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​ងារ​អ្វី​មួយ ដោយ​មិន​មាន​អំនួត នឹង​ជោគជ័យ​នោះ​ បង្ហាញ​ពី​ភាព​ខ្លាំង​ក្នុង​ផ្នែក​ចិត្ត​គំនិត​របស់​អ្នក ព្រម​ទាំង​បង្ហាញ​ឲ្យ អ្នក​ដទៃ​ឃើញ​ថា​ ភាព​ជោគជ័យ​គឺ​ជា​រឿង​ធម្មតា​សម្រាប់​អ្នក​។

៦. អារម្មណ៍​មិន​នឹង​ធឹង៖ អារម្មណ៍​មិន​នឹង​ធឹង​បង្ហាញ​ពី​កម្រិត​ទាប​ក្នុង​ការ​គ្រប់គ្រង​ អារម្មណ៍​របស់​អ្នក ដែល​ងាយ​នឹង​ទទួល​រង​ឥទ្ធិពល​ពី​ខាង​ក្រៅ។ ការណ៍​នេះ​ធ្វើ​ឲ្យ​អ្នក​ដទៃ មិន​មាន​ភាព​ប្រាកដ​ថា​ អ្នក​ជា​មនុស្ស​ដែល​អាច​ជឿ​ជាក់​បាន​ដែរ ឬ​ទេ ហើយ​អ្នក​នឹង​ត្រូវ​ អ្នក​ដទៃ​ចាត់​ទុក​ថា​ជា​មនុស្ស​ដែល​មិន​នឹង​ធឹង ឆាប់​ភ័យ​តក់​ស្លុត និង​មិន​គួរ​នៅ​ក្បែរ​។

៧. ការ​ប្រកាស​ប្រាប់​អ្នក​ដទៃ​ថា អ្នក​ស្អប់​ការងារ​ដែល​អ្នក​កំពុង​ធ្វើ៖ ប្រសិន​បើ​អ្នក ធ្វើ​ដូច្នេះ​ អ្នក​នឹង​ត្រូវ​អ្នក​ដទៃ​ចាត់​ទុក​ជា​មនុស្ស​អវិជ្ជមាន​ ហើយ​ធ្វើ​ឲ្យ​សីលធម៌​ការងារ​របស់ ក្រុម​អ្នក​ធ្លាក់​ចុះ។​ ចំណែក​ប្រធាន​របស់​អ្នក នឹង​ស្វែង​រក​អ្នក​ធ្វើ​ការ​ជំនួស​អ្នក​វិញ​។​

៨. ការ​បរិភោគ​អាហារ​មាន​ក្លិន៖ ការ​បរិភោគ​អាហារ​ដែល​មាន​ក្លិន​ត្រូវ​បាន​ចាត់​ទុក ថា​ ជា​ការ​រំខាន​ និង​ការ​មិន​គិត​ក្រែង​ដល់​អ្នក​ដទៃ ហើយ​ធ្វើ​ឲ្យ​អ្នក​ដទៃ​មិន​សប្បាយ​ចិត្ត​។​ ការ​បរិភោគ​អាហារ​ដែល​មាន​ក្លិន​ឈួល​ខ្លាំង​ក្នុង​កន្លែង​ធ្វើការ បង្ហាញ​ថា អ្នក​មិន​ខ្វល់​ពី អ្នក​រួម​ការងារ​នៅ​កន្លែង​ធ្វើការ​ឡើយ​។​

៩. ការ​បំផ្លាញ​ស្ពាន​ទំនាក់ទំនង​របស់​អ្នក៖ ការងារ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មនុស្ស​ ដែល​អ្នក​ជួប​ និង​ទំនាក់ទំនង​ដែល​អ្នក​បាន​បង្កើត​ឡើង។ ដូច​នេះ ការ​បំផ្លាញ​ទំនាក់​ទំនង​ ទាំង​នេះ​ គឺ​ជា​កំហុស​មួយ​ដ៏​ធ្ងន់ធ្ងរ។ ឧទាហរណ៍ ការ​លា​ឈប់​ពី​ការងារ​ដោយ​មិន​ទុក ពេល​ឲ្យ​គេ​ស្វែង​រក​អ្នក​ជំនួស​ ធ្វើ​ឲ្យ​អ្នក​រួម​ការងារ​ផ្សេង​ទៀត​ជួប​ការ​លំបាក។ នេះ ​គឺ​ជា​ការ បំផ្លាញ​ទំនាក់​ទំនង​រវាង​អ្នក​ និង​អ្នក​រួម​ការងារ​របស់​អ្នក។

សរុប​មក កំហុស​ទាំង ៩ យ៉ាង ខាងលើ គឺ​ជា​ការ​ធ្វេស​ប្រហែស​ធ្ងន់ធ្ងរ ដែល​អ្នក​ អាច​ធ្វើ​វា​ឡើង​គ្រប់​ពេល ដូច​នេះ អ្នក​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​អាកប្បកិរិយា​របស់​អ្នក នៅ​កន្លែង​ធ្វើការ​៕

ប្រភព៖ zergnet
ប្រែសម្រួល៖ សុផានី


  • កំហុស​ធ្ងន់ធ្ងរ ៩ យ៉ាង​ដែល​អ្នក​អាច​ប្រព្រឹត្ត​នៅ​កន្លែង​ធ្វើការ​​ដោយ​មិន​ដឹង​ខ្លួន已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ចំនេះដឹង
Tags: