យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​បាន​ឃាតក​កាប់សម្លាប់

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ឃាតក​កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ នៅ​ក្រោម​ស្ពាន​ទឹកថ្លា ស្ថិត​ក្នុងភូមិ​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ថា សាកសព​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៦ ។ ជន​រង​គ្រោះ​នៅ​មិន​ទាន់​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។ ជន​រង​គ្រោះ​មាន​កម្ពស់​ប្រហែល​១,៦៧​ម៉ែត្រ មាន​អាយុ​ប្រហែល​១៧​ឆ្នាំ ពាក់​អាវដៃវែង​ពណ៌​បៃតងខ្ចី និង​អាវយឺត​ពណ៌ ស​-​ខ្មៅ ខោ​ពណ៌​ខ្មៅ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ឃាតក​ដៃដល់ កាប់​ត្រូវ​កញ្ចឹងក​ខាងក្រោយ បណ្តាល​ឲ្យ​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​យ៉ាង​អា​ណោ​ធ​អា​ធ​ម នៅ​គល់​ស្ពាន​ទឹកថ្លា ។ លោក​វរសេនីយ៍ត្រី ភឿ​ង ម៉ា​ន់​សឹ​ង្ហ នាយការិយាល័យ នគរបាល​ព្រហម្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ប្រាប់​ថា  ករណី​ឃាតកម្ម​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​អះអាង​ថា​ជា​រឿង​គំនុំ ឬ​ក៏​ជា​អំពើ​ប្លន់​នោះ​នៅឡើយ​ទេ  ។ ចំពោះ​សាច់ញាតិ​ជន​រង​គ្រោះ​ក៏​មិន​ទាន់​មាន​ទទួល​ដំណឹង​ថា​មាន​អ្នក​បាត់​សមាជិក​ក្រុម​គ្រួសារ​នៅឡើយ ដែរ បច្ចុប្បន្ន​សាកសព ត្រូវ​បាន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ស្ថិត​ក្នុងភូមិ​-​សង្កាត់​ទឹកថ្លា​ក្រុ​សិរី​សោភ័ណ ដើម្បី​រក​ឲ្យ​បងប្អូន​ដែល​បាត់​សមាជិកគ្រួសារ មក​ពិនិត្យ​មើល ៕