Apple ត្រូវ​បាន​រាយ​ការណ៍​ថា​មាន​បន្ទប់​ពិ​សោធន៍ OLED display សម្ងាត់​មួយ​នៅ​តៃ​វ៉ាន់

យោង​តាម​ប្រភព​របស់ Bloomber បាន​អោយ​ដឹង​ថា បន្ទប់​ពិ​សោធន៍​នៅ Longtan ភាគ​ខាង​ជើងនៃ​ប្រទេស​តៃ​វ៉ាន់​មាន​វិស្វករ​យ៉ង​តិច​50នាក់​ដែល​កំពុង​បង្កើត​អេក្រង់​សំរាប់ឧបករណ៍​ជា​ច្រើន​រួម​ទាំង iPhone និង iPad។

តើ​អ្វី​ដែល​ធ្វើ​អោយ​វា​ជា​ការ​សំងាត់? Bloomberg បាន​ព្យាយាម​ចូល​ទៅ ហើយ​ទទួល​បាន​ការ​ស្វាគមន៍​ពី​អ្នក​ទទួល​ភ្ញៀវ​ម្នាក់ និង Logo រូប Apple នៅ​លើ​ជញ្ជាំង។ ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​អាច​និយាយ​ពី​វា ឬក៏​ផ្តល់​ពត៌មាន​ទាក់​ទង​ពី​អ្នក​ដែល​អាច​និយាយ​ពី​វា​បាន​នោះ​ឡើយ។ ប្រភព​បាន​និយាយ​ថា បន្ទប់​ពិ​សោធន៍​នេះ​បាន​បើក​ឡើង​ក្នុង​ឆ្នាំ​នេះ​ក្នុង​គោល​បំណង​ផលិត​អេក្រង់​ដែល​ស្តើង​ ស្រាល ភ្លឺ និង​ងាយ​ស្រួល​ប្រើ​ប្រាស់។

អ្វី​ដែល​ទាក់​ទាញ​នៅ​ក្នុង​របាយ​ការណ៍​នោះ​គឺ​ជា​ការ​អះអាង​ថា Apple កំ​ពុង​ប្រើ​ប្រាស់​បន្ទប់​ពិសោធន៍​នេះ​ដើម្បី​ផលិត​អេក្រង់ OLED ដែល​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​គួរ​អោយ​កត់​សម្គាល់​មួយ​របស់​ក្រុម​ហ៊ុនដែល​កំពុង​ប្រើ​ប្រាស់​​​​​អេ​ក្រង់ LCD ក្នុង​ផលិត​ផល​ភាគ​ច្រើន​របស់​ពួក​គេ (លើក​លែង Apple Watch ដែល​ប្រើ​ប្រាស់អេក្រង់ AMOLED) ។

អេក្រង់ OLED ស្តើង​ជាង LCD ហើយ​មិន​ត្រូវ​ការ​ពន្លឺ​ពី​ក្រោយ​ទេ ប៉ុន្តែ​ត្រូវ​ការ​តម្លៃ​ថ្លៃ​ក្នុង​ការ​ផលិត។ ប្រសិន​បើ​ Apple ប្តូរ​ប្រើ OLED ទៅ​លើ​ផលិត​ផល​របស់​គេ នោះ​នឹង​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ធំ​ក្នុង​ការ​ផ្គត់​ផ្គង់​របស់​ពួក​គេ ដែល​អេក្រង់ LCD ផ្គត់​ផ្គង់​ដោយ LG និង Sharp ។

បើ​មាន​ភាព​ជាក់​លាក់ របាយការណ៍​នេះ​បញ្ជាក់​ពី​របាយការណ៍​មួយ​ទៀត​កាល​ពី​ខែ​វិច្ឆិកា​ដែល​អះអាង​ថា Apple កំពុង​ជ្រើស​រើស​យក OLED មក​ធ្វើ​​ជា​តម្រូវ​ការ​របស់​ពួក​គេ​សំរាប់ iPhone ក្នុង​ឆ្នាំ 2018 ។

យោង​តាម​របាយការណ៍​នោះ​ថា Apple កំពុង​សហការ​ជា​មួយ LG ដើម្បី​លុប​បំបាត់​គុណ​វិ​បត្តិ​របស់​បច្ចេកវិទ្យា OLED ។
Samsung ដែល​ជា​ក្រុម​ហ៊ុន​ផលិត​អេក្រង់ OLED ធំ​បំផុត​មួយ​ក្នុង​ពិភពលោក ប្រើ​ប្រាស់​អេក្រង់ AMOLED នៅ​ក្នុង​ផលិតផល​របស់​ពួក​គេ រួម​ជា​មួយ​នឹង Galaxy S6 និង Galaxy S6 Edge ។


  • Apple ត្រូវ​បាន​រាយ​ការណ៍​ថា​មាន​បន្ទប់​ពិ​សោធន៍ OLED display សម្ងាត់​មួយ​នៅ​តៃ​វ៉ាន់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កំសាន្ត
Tags: