អីយ៉ា!​ឆ្នាំ​នេះ​ Barcelona បញ្ចូល​ឈ្មោះ​កីឡាករ​ដែល​លេង​នៅ​ក្លឹប​យុវជន​ដល់​ទៅ​៦​រូប​ក្នុង​បញ្ជី​សម្រាប់​ប្រកួត​នៅ​ UEFA Champion League

គ្រូ​បង្វឹក​ Barcelona លោក​ Luis Emrique បាន​បញ្ជាក់​ថា​លោក​និង​ដាក់​កីឡាករ​៦​រូប​ដែល​លេង​នៅ​ក្លឹប​ Barcelona B ​ដែល​ជា​ក្លឹប​យុវជន​ ឲ្យ​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​២៤​នាក់​សម្រាប់​លេង​នៅ​ក្រប​ខណ្ឌ​ UEFA Champion League ។

មូល​ហេតុ​ដែល​ដាក់​កីឡាករ​យុវជន​ដល់​ទៅ​៦​រូប​ដោយ​សារ​ Barcelona នៅ​អវត្តមាន​កីឡាករ​ពីរ​រូប​ទៀត​​គឺ​កីឡាករ​ Arda Turan និង​កីឡាករ​ Aleix Vidal ដែល​ទើប​តែ​ទិញ​នៅ​ដើម​រដូវ​កាល​ តែ​ពួក​គេ​នៅ​មិន​ទាន់​អាច​ចូល​លេង​បាន​ដោយ​សារ​ក្លឹប​ Barcelona នៅ​ជាប់​ពិន័យ​របស់​ FIFA ខណៈ​ពួក​គេ​ទាំង​នឹង​អាច​ចូល​លេង​វិញ​បាន​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ​ ។

ដោយ​បញ្ជី​ឈ្មោះ​កីឡាករ​របស់​ Barcelona សម្រាប់​ប្រកួត​នៅ​ UEFA រួមមាន :
អ្នកចាំទី​ ៖ Marc-Andre ter Stegen, Claudio Bravo , Jordi Masip
ខ្សែ​ការពារ​ ៖ Gerard Pique, , Dani Alves , Marc Bartra , Jordi Alba , Jeremy Mathieu , Thomas Vermaelen , Adriano, Douglas Pereira dos Santos
ខ្សែ​បម្រើ​ ៖ Andres Iniesta, Rafinha, , Javier Mascherano , Sergio Busquets ,Ivan Rakitic, Sergi Roberto
ខ្សែ​ប្រយុទ្ធ​ ៖ Luis Suárez, Lionel Messi, Neymar , Munir El Haddadi , Sandro Ramirez

ដោយ​កីឡាករ​ដែល​លេង​នៅ​ក្លឹប​យុវជន​មាន​ ៖ Juan Camara , Gerard Gumbau , Sergi Samper, David Babunski, Alex Grimaldo និង​ Jose Suarez ៕

ប្រភព ៖ 
ប្រែ​សម្រួល ៖ វិចទ័រ


  • អីយ៉ា!​ឆ្នាំ​នេះ​ Barcelona បញ្ចូល​ឈ្មោះ​កីឡាករ​ដែល​លេង​នៅ​ក្លឹប​យុវជន​ដល់​ទៅ​៦​រូប​ក្នុង​បញ្ជី​សម្រាប់​ប្រកួត​នៅ​ UEFA Champion League已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កីឡា
Tags: