តាម​ពិត​ Neymar អត់​ចូល​ចិត្ត​ទស្សនា​ការ​ប្រកួត​បាល់​នោះ​ទេ​ ?

ថ្មីៗ​នេះ​កីឡាករ​ Neymar បាន​បង្ហើប​ឲ្យ​ដឹង​ថា​រូប​គេ​មិន​ចូល​ចិត្ត​ទស្សនា​ការ​ប្រកួត​បាល់​ទាត់​នោះ​ទេ​ដោយ​គេ​ខ្វល់​តែ​ពី​ប្រកួត​ដែល​គេ​លេង​តែ​ប៉ុណ្ណោះ​ ។

ដោយ​កីឡាករ​ Neymar បាន​ប្រាប់​ទៅ​ BeIN Sport ថា​ « ខ្ញុំ​មិន​ទស្សនា​ការ​ប្រកួត​បាល់​របស់​ក្រុម​ Barcelona នោះ​ទេ​នៅ​ពេល​ខ្ញុំ​អវត្តមាន​មិន​បាន​ចូល​លេង​ ។ ខ្ញុំ​ក៏​មិន​ទស្សនា​ការ​ប្រកួត​របស់​ក្រុម​ Real Madrid ផង​ដែរ​ ហើយ​គ្រប់​ការ​ប្រកួត​របស់​ក្រុម​ផ្សេង​ខ្ញុំ​ក៏​មិន​ទស្សនា​ដូចគ្នា​ ។ ខ្ញុំ​ខ្វាយ​ខ្វល់​តែ​ពេល​ដែល​ខ្ញុំ​មាន​វត្តមាន​លេង​បាល់​ប៉ុណ្ណោះ​ » ។

យ៉ាង​ណា​ Neymar បាន​បន្ថែម​ថា​ « សម្រាប់​ខ្ញុំ​រឿង​ដែល​សំខាន់​គឺ​ចង់​ឈ្នះ​ពាន​រង្វាន់​ ។ ខ្ញុំ​ដឹង​យ៉ាង​ច្បាស់ម្ចាស់​​ពាន​ Ballon d’or បច្ចុប្បន្ន​គឺ​ស្ថិត​នៅ​ចន្លោះ​រវាង​ Cristiano Ronaldo នឹង​ Lionel Messi ប៉ុណ្ណោះ​ ។ ដូចនេះ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នៅ​ពេល​នេះ​គឺ​ព្យាយាម​ជួយ​ដៃ​គូ​ខ្ញុំ​ ( Messi) ឲ្យ​ឈ្នះ​វា​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • តាម​ពិត​ Neymar អត់​ចូល​ចិត្ត​ទស្សនា​ការ​ប្រកួត​បាល់​នោះ​ទេ​ ?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:បច្ចេកវិទ្យា
Tags: