គួរ​ធ្វើ​យ៉ាង​ម៉េច ​ពេល​ត្រូវ​ឆ្កែ​ខាំ?

វា​ពិត​​ជា​រឿង​មួយ​ដ៏​សែន​​​រំខាន​​ សម្រាប់​យើង​ នៅ​ពេល​ដែល​ត្រូវ​ឆ្កែ​ខាំ។ ក្រៅពី​ត្រូវ​ឈឺ​សាច់ ហើយ យើង​ថែម​ទាំង​ត្រូវ​ប្រឈម​នឹង​ការ​ឆ្លង​រោគ​គ្រោះថ្នាក់​ ពី​សត្វ​ឆ្កែ​ នោះ​ទៀត​ផង ពោលគឺ​ជំងឺ​៉​”ឆ្កែឆ្កួត”​។

ខេម​បូ​មេក​ សូម​ណែនាំ​លោកអ្នក​នូវ​វិធី​សាស្ត្រ​មួយ​ ចំនួន​សម្រាប់​អនុវត្ត​ ក្រោយ​ពី​ត្រូវ​ឆ្កែ​ខាំ ដើម្បី​ការ​ពារ​សុខភាព​ និង​អាយុជិិវិត​របស់​លោកអ្នក៖

  • ​​​ភ្លាមៗ​បន្ទាប់​ពី​ត្រូវ​ឆ្កែខាំ ឬ​សត្វ​ឆ្មា​ក្រញ៉ៅ ដំបូង​បំផុត​អ្នក​ត្រូវ​ លាង​របួស ដោយ​ទឹក​ស្អាត​ និង​សាប៊ូឲ្យ​បាន​ច្រើនដង គឺ​សម្អាត​ត្រង់​កន្លែង​របួស​ និង​យក​ថ្នាំ​សម្លាប់​មេរោគ​ មក​លាប។
  • បើ​មាន​លេច​ឡើងនូវ​អាការៈ​ខុសប្រក្រតី​ ដូចជា ឈឺ​មុខរបួសយ៉ាងខ្លាំង ស្ពឹក​ រមាស់ៗ​ ឬ​ក្ដៅ​ខ្លួន​ អ្នក​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់។
  • សូម​ប្រញាប់​ទៅ​ចាក់​វ៉ាក់សាំង​​ជាបន្ទាន់​ ទោះ​បី​ជា​ឆ្កែ​នោះ​ មិន​មែន​ជា​ឆ្កែ​ឆ្កួត​ក៏ដោយ ព្រោះ​​នេះ​ជា​វិធានការណ៍​ការពារ​ជាចម្បង​ បង្ការ​កុំ​ឲ្យ​មាន​មេរោគ ឆ្កែឆ្កួត ​លុកលុយ​ដល់​ប្រព័ន្ធ​ប្រសាទ ខួរក្បាល។
  • ក្រោយ​ពេល​អ្នក​បាន​ចាក់​វ៉ាក់​សាំង​រួចរាល់​ហើយ​ អ្នក​គប្បី​ទៅ​មន្ទីរពេទ្យ​ពិនិត្យ​តាមដាន សុខភាព​ជា​រឿយៗ​ផង​ដែរ។ គួរ​បញ្ជាក់​ថា​ការ​ចាក់​វ៉ាកសាំង ត្រូវតែ​ចាក់​ពី​៣ ទៅ​៥ ដង និយាយ​ជា​រួម​គឺ​ត្រូវ​ចាក់​ឲ្យ​​គ្រប់​តាម​ការ​កំណត់​របស់​គ្រូពេទ្យ​ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​នាម​ជា​ម្ចាស់​​ឆ្កែ ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ គឺ​ត្រូវ​នាំ​សត្វ​ចិញ្ចឹម​របស់​ខ្លួន ទៅ​ចាក់​វ៉ាក់​សាំង​ការពារ​ឆ្កែឆ្កួត នៅ​ពេល​វាអាយុ​គ្រប់​៣ខែ ក្រោយ​ពី​នោះ​ត្រូវ​ចាក់​បន្ដ​ទៀត ដោយ​ចាក់​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំម្ដង។ លើស​ពី​នេះ​ត្រូវ​គ្រប់​គ្រង់​ឆ្កែ​ឲ្យ​បាន​ត្រឹមត្រូវ និង​ប្រុង​ប្រយ័ត្ន​បំផុត​ ដើម្បី​កុំ​ឲ្យ​វា​ទៅ​ខាំ​មនុស្ស នាំ​រឿង​អំពល់​ ដល់​យើង​​។

ដោយ៖ NEA
Reference: Pasteur