នរណា​ខ្លះ​នៅ​ចាំ​តួ​អង្គ​​គំនូរ​ជីវចល 3D មួយ​នេះ​ ?

Crazy Frog រឺ The Annoying Thing ដែល​យុវវ័យ​ខ្មែរ​ស្គាល់​ថា​ “កង្កែប​ចម្កួត” គឺ​ជា​តួអង្គ​គំនូរជីវចល 3D ដែល​ត្រូវ​បាន​បង្កើត​នៅ​ក្នុង​ឆ្នាំ ២០០៣ ដោយ​លោក Erik Wernquist ​ដែល​ជា​តារា​សំដែង​​និង​អ្នក​និពន្ធ ជនជាតិ ស៊ុយអែត។

Crazy Frog ត្រូវ​បាន​ពិភពលោក​ទាំង​មូល​ស្គាល់​តាម​រយះ MV នៃ​បទ​ Remix មួយ​ដែល​មាន​ចំណង​ជើង​ថា ” Axel F ” ដែល​បាន​ចេញ​ផ្សាយ​នៅ​​ថ្ងៃ​ទី ១៩ ខែ​មិនា ​ឆ្នាំ ២០០៥ ។ ចំពោះ​​បទ​ភ្លេង​នៃ​បទ Axel F ត្រូវ​បាន​និពន្ធ​ដោយ​លោក Harold Faltermeyer នៅ​ឆ្នាំ ១៩៨៤ ​ក្រោយ​មក​ក៏​មាន​ការ Remix ឡើង​វិញ​រួច​បញ្ចូល​ទៅ​ក្នុង MV របស់ Crazy Frog ចំណែក​ឯ​​សំឡេង​របស់​តួ​អង្គ​ Crazy Frog ( ring ding ding) ត្រូវ​បាន​បង្កើត​ដោយ​លោក Daniel Malmedahl​ ។

បទ​ចម្រៀង Axel F (remix) ត្រូវ​បាន​ជាប់​ចំណាក់​ថ្នាក់​លេខ មួយ​ នៅ​ក្នុង​ប្រទេស​អង់គ្លេស នៅ​ឆ្នាំ ២០០៥ ជា​បទ​ចម្រៀង​ដែល​ពេញ​និយម​បំផុត ( Most Popular song of the year)។ ហើយ​បទ​ចម្រៀង​នេះ​ក៏​មាន​ការ​ពេញ​និយម​ផង​ដែល​នៅ​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភព​លោក ដូច​ជា សហរដ្ឋអាមេរិក កាណាដា ចិន កូរ៉េ រួម​ទាំង​កម្ពុជា​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បទ​ Crazy Frog – Axel F ត្រូវ​បាន​បង្ហោះ​ចូល​ទៅ​ក្នុង​ Channel ផ្លូវ​ការ​របស់ Crazy Frog VEVO នៅ ថ្ងៃ​ទី ១៦ មិថុនា ឆ្នាំ ២០០៩ ៕

ប្រែ​សម្រួល​ដោយ ៖ Mr DEE
ប្រភព ៖


  • នរណា​ខ្លះ​នៅ​ចាំ​តួ​អង្គ​​គំនូរ​ជីវចល 3D មួយ​នេះ​ ?已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កំសាន្ត
Tags: