ពិត​ជា​ខ្លាំង​មែន​ Chicharito រក​បាន​ចំណែក​៤៥%​នៃ​គ្រាប់​បាល់​សរុប​ដែល​ Leverkusen រក​បាន​នៅ​ក្នុង​ក្រប​ខណ្ឌ​ Bundelsiga នា​រដូវ​កាល​នេះ​

ប្រិយមិត្ត​​ប្រាកដ​ជា​បាន​ដឹង​ហើយ​ថា​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Man Utd គឺ​កីឡាករ​ Chicharito បាន​ឡើង​ទម្រង់​លេង​ជា​ខ្លាំង​ចាប់​តាំង​ពី​ពេល​ដែល​គេ​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ Bayer Leverkusen កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៥​ ។

ដោយ​ក្នុង​ការ​បង្ហាញ​ខ្លួន​១៦​ប្រកួត​ឲ្យ​ក្លឹប​ Leverkusen នៅ​ក្នុង​ក្រប​ខណ្ឌ​ Bundesliga កន្លង​មក​កីឡាករ​ Chicharito ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​រហូត​ដល់​១៣​គ្រាប់​ ខណៈ​គ្រាប់​បាល់​សរុប​ដែល​ក្លឹប​ Leverkusen រក​បាន​គឺ​២៩​គ្រាប់​ ។ យោង​តាម​ស្ថិតិ​នៃ​ការ​ស៊ុត​បញ្ចូល​ទី​នេះ​បាន​បង្ហាញ​ថា​ Chicharito អាច​រក​បាន​ចំណែក​ប្រហែល​ជា​៤៥%​នៃ​គ្រាប់​បាល់​សរុប​ដែល​ក្លឹប​ Leverkusen រក​បាន​នៅ​ក្នុង​ក្រប​ខណ្ឌ​ Bundesliga រដូវ​កាល​នេះ​ ។

យ៉ាង​ណា​ដោយ​សារ​ស្ថិតិ​ដ៏​ល្អ​របស់​ Chicharito គឺ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ក្លឹប​ Man Utd កាន់​តែ​ស្ដាយ​ដែល​ក្លឹប​សម្រេច​ចិត្ត​លក់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ម៉ិកស៊ីកូ​រូប​នេះ​ ។

តោះ​សូម​ទស្សនា​វីដេអូ​នៃ​ការ​ស៊ុត​បញ្ចូល​ទី​របស់​គេ​ ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ពិត​ជា​ខ្លាំង​មែន​ Chicharito រក​បាន​ចំណែក​៤៥%​នៃ​គ្រាប់​បាល់​សរុប​ដែល​ Leverkusen រក​បាន​នៅ​ក្នុង​ក្រប​ខណ្ឌ​ Bundelsiga នា​រដូវ​កាល​នេះ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កំសាន្ត
Tags: