​វីដេអូ​ក្មេង​ប្រុស​ម្នាក់​ធ្លាក់​ពី​ជណ្ដើរ​យន្ត​មើល​ហើយ​ព្រឺ​ឆ្អឹង​ខ្នង​

តាមរយៈ​វីដេអូ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​ក្នុង​អ៊ីនធឺណិត​មិន​បាន​បង្ហាញ​ពី​ព័ត៌មាន​ច្បាស់​លាស់​មួយ ​ ​បាន​បង្ហាញ​ពី​សកម្មភាព​ក្មេង​ប្រុស​ម្នាក់​ធ្លាក់​ពី​ជណ្ដើរ​យន្ត​ ​ដែល​​ត្រូវ​បាន​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង។

វីដេអូ​មួយ​នេះ​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ Facebook ធ្វើ​ការ​ចែក​រំលែក​ពី​ម្នាក់​ៗ​ ដែល​គ្រប់​គ្នា​សុទ្ធ​មាន​ការ​រន្ធត់​ចិត្ត​និង​អាណិត​ក្មេង​ប្រុស​ម្នាក់​នេះ​ជា​ពន់​ពេក។ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ដ៏​ល្បី​ល្បាញ​នេះ​ មួយ​ចំនួន​បាន​បញ្ចេញ​មតិយោបល់​ថា​ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​រឿង​រ៉ាវ​នេះ​កើត​ឡើង​គឺ​ដោយ​សារ​ការ​ធ្វេស​ប្រហែស​របស់​ឪពុក​ម្ដាយ​ដែល​មិន​បាន​ មើល​ថែ​ទាំ​កូន​ខ្លួន​ឲ្យ​បាន​ល្អ​។

បើ​មើល​តាម​វីដេអូ​ ក្មេង​ប្រុស​ម្នាក់​នេះ​បាន​រត់​លេង​ជាមួយ​នឹង​ក្មេង​ប្រុស​ម្នាក់​ទៀត​​ដែល​ទំនង​ជា​បង​ប្រុស​របស់​គេ ដោយ​រត់​ប្រលែង​គ្នា​លេង​ពេញ​ផ្សារ​ទំនើប ។ ភ្លាម​ៗ​នោះ​ក្មេង​ប្រុស​ដែល​ធំ​ជាង​ ​បាន​រត់​សំដៅ​ទៅ​ជណ្ដើរ​យន្ត​រួច​ចុះ​ធម្មតា​ ក្មេង​ប្រុស​តូច​ឃើញ​ដូចនេះ​ក៏​មាន​បំណង​​ចុះ​ទៅ​តាម ​តែ​ដោយ​សារ​មិន​ហ៊ាន​ចុះ​ក៏​ឈរ​ងាក​ឆ្វេង​ ងាក​ស្ដាំ​នៅ​នឹង​មាត់​ជណ្ដើរ​។

ក្រោយ​​មក​​ក្មេង​ប្រុស​រង​គ្រោះ​ក៏​បាន​យក​ដៅ​ទៅ​កាន់​បង្កាន់​ដៃ​ជណ្ដើរ​យន្ត​ដែល​កំពុង​តែ​វិល​តាម​ជណ្ដើរ​យន្ត​នោះ​ រហូត​ដល់​ទាញ​រូប​គេ​ឡើង​ទៅ​លើ រួច​ក៏​របូត​ដៃ​ធ្លាក់​ទៅ​ក្រោម​តែ​ម្ដង។ក្រោយ​ពី​ក្មេង​ប្រុស​ម្នាក់​នោះ​បាន​ធ្លាក់​បុគ្គលិក​ក៏​ដូច​ជា​អាជីវករ​នៅ​ក្នុង​ផ្សារ​ទំនើប​នោះ​បាន​នាំ​គ្នា​រត់​ទៅ​មើល។ ប៉ុន្តែ​​ប្រភព​វីដេអូ​មិន​បាន​បញ្ជាក់​ថា​ក្មេង​ប្រុស​ម្នាក់​នេះ​នៅ​មាន​ជីវិត​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ​។

វីដេអូ​មួយ​នេះ​គឺ​ជា​ការ​ដាស់​តឿន​ទៅ​ដល់​ឪពុក​ម្ដាយ​គ្រប់​រូប​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​កូន​តូច​របស់​ខ្លួន ព្រោះ​ពួក​គេ​នៅ​តូច​ណាស់​​មិន​ទាន់​ចេះ​គិត​គូរ​វែង​ឆ្ងាយ​នោះ​ទេ ដែល​ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​ឪពុក​ម្ដាយ៕​​

អត្ថបទដោយ ៖ Mr DEE
ប្រភព​វីដេអូ ៖ Youtube & Facebook


  • ​វីដេអូ​ក្មេង​ប្រុស​ម្នាក់​ធ្លាក់​ពី​ជណ្ដើរ​យន្ត​មើល​ហើយ​ព្រឺ​ឆ្អឹង​ខ្នង​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កីឡា
Tags: