តើនរណាក្លាយជាបវរកញ្ញាពិភពលោក ឆ្នាំ ២០១៥ ?

វរកញ្ញ​អេស្ប៉ាញ នាង Mireia Lalaguna បាន​ជាប់​ជា​បវរកញ្ញ​ពិភព​លោក (Miss World) ប្រចាំ​ឆ្នាំ ២០១៥ នេះ ដែល​បាន​ប្រារព្វ​ធ្វើ​នៅ ក្នុង​ប្រទេស​ចិន កាល​ពី​ម្សិលមិញ​នេះ ។ ក្នុង​ការ​ប្រកួត​នេះ ​មាន​បេក្ខនារី​ដល់ ១១៤​នាក់ ខណៈ​ពេល​ដែល កំពូល​បវរ​កញ្ញ​ទាំង​៣​ចុង​ក្រោយ​គេ ក្នុង​នោះ ក៏​មាន មក​ពី​អាស៊ី​យើង​ដែរ​ គឺ បវរកញ្ញ​ឥណ្ឌូនេស៊ី បាន​លេខ ៣ ហើយ​បវរកញ្ញ​មក​ពី រុស្សី​បាន​លេខ២ ។ អ្នក​គួរ​ដឹង​ផង​ដែរ វា​ជា​លើក​ដំបូង​បំផុត​សំរាប់​ប្រទេស​អេស្ប៉ាញ​ដែល​បាន​ឈ្នះ​បវរ​កញ្ញ​ពិភព​លោក​នេះ ចាប់​តាំង​ពី​ការ​ប្រកួត​នេះ​បាន​បង្កើត​ឡើង

“ខ្ញុំ​គិត​ថា វា​ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​មួយ, ព្រោះ ​បវរកញ្ញ​ពិភព​លោក មិន​ផ្តោត​តែ​លើ​រូបរាង​ នោះ​ទេ គឺ ផ្តោត​លើ​អត្តចិរិត​និង​ចរិយា​របស់​យើង” lalaguna បាន​លើក​ឡើង ។ ទោះ​សព្វ​ថ្ងៃ​នាង​ជា​អ្នក​ដើរ​ម៉ូត ហើយ​ក៏​បាន​បញ្ចប់​សញ្ញប័ត្រ​ផ្នែក​ឱសថសាស្ត្រ​ផង​ដែរ តែ​នាង​កំពុង​តែ​ចង់​បន្ត​យក​អនុបណ្ឌិត​ផ្នែក​ចំណី​អាហារ​នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ​ ។

ប្រែសម្រួល ៖ Limbique
ប្រភព៖ Yahoo.com


  • តើនរណាក្លាយជាបវរកញ្ញាពិភពលោក ឆ្នាំ ២០១៥ ?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កីឡា
Tags: