កូន​ប្រុស​ David Beckham ចង់​មាន​សាក់​ដែល​ពោរ​ពេញ​ដោយ​អត្ថន័យ​ដូច​ឪពុក​របស់​គេ​

កូន​ប្រុស​វ័យ​១៦​ឆ្នាំ​របស់​ David Beckham ដែល​មាន​ឈ្មោះ​ថា​ Brooklyn Beckham បាន​និយាយ​ថា​គេ​ចង់​មាន​សាក់​ច្រើន​នៅ​លើ​ដង​ខ្លួន​ដូច​ជា​ឪពុក​របស់​គេ​អញ្ចឹង​ ។

ដោយ​ Brooklyn បាន​និយាយ​ថា​ « ខ្ញុំ​ចង់​មាន​ស្នាម​សាក់​នៅ​លើ​ខ្លួន​ដែល​ពោរ​ពេញ​ដោយ​អត្ថន័យ​ដូច​ឪពុក​របស់​ខ្ញុំ​អញ្ចឹង​ ហើយ​លោក​ Woo ជា​អ្នក​ចាក់​សាក់​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​នៅ​ក្នុង​ទីក្រុង​ Los Angeles » ។

គួរ​បញ្ជាក់​ថា​ Beckham គឺ​ជា​បុរស​ម្នាក់​ដែល​សំបូរ​​ស្នាម​សាក់​ជា​ច្រើន​នៅ​លើ​ដង​ខ្លួន​ ខណៈ​ដែល​ស្នាម​សាក់​ទាំង​នោះ​ភាគ​ច្រើន​សំបូរ​ដោយ​អត្ថន័យ​ឧទាហរណ៍​ដូច​ជា​ ស្នាម​សាក់​លេខ​៩៩​គឺ​សម្រាប់​រំលឹក​អនុស្សាវរីយ​ឆ្នាំ​ដែល​គេ​បាន​រៀប​ការ​ជាមួយ​ប្រពន្ធ​របស់​គេ​ ហើយ​ស្នាម​សាក់​រូប​ Mionion គឺ​សម្រាប់​កូន​ស្រី​ពៅ​ជា​ទី​ស្រលាញ់​របស់​គេ​ ហើយ​និង​សាក់​ដែល​មាន​អក្សរ​ Buster គឺ​ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​ Brooklyn និង​មាន​ស្នាម​សាក់​ជា​ច្រើន​ទៀត​ ។

ទោះ​យ៉ាង​ណា​ Beckham និង​ប្រពន្ធ​របស់​គេ​ Victoria បាន​បញ្ជាក់​ថា​ពួក​គេ​មិន​ចង់​ឲ្យ​កូនៗ​ទាំង​៤​របស់​គេ​មាន​ស្នាម​សាក់​នៅ​ដង​ខ្លួន​នោះ​ទេ​ ។

ប្រភព ៖ 
អត្ថបទ ៖ វិចទ័រ


  • កូន​ប្រុស​ David Beckham ចង់​មាន​សាក់​ដែល​ពោរ​ពេញ​ដោយ​អត្ថន័យ​ដូច​ឪពុក​របស់​គេ​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ជីវិតនិងសង្គម
Tags: