ក្មេង​ប្រុស​ម្នាក់​ដែល​រស់​នៅ​នៅ​ខាង​ក្រៅ​ផ្ទះ​ដូច​ជា​សត្វ​ជ្រូក​​ នៅ​ពេល​នេះ​អាច​ស្គាល់​អ្វី​ដែល​ហៅ​ថា​ផ្ទះ​ហើយ

ទីក្រុង Puyang, ប្រទេស​ចិន : មាន​អ្នក​រាយការណ៍​ថា​មាន​ក្មេង​ប្រុស​ម្នាក់​​​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អង្គុយ នៅ​​ទ្រុង​ខាង​ក្រោយ​ដូច​ជា​​ជ្រូក​ ជាមួយ​សត្វ​ជ្រូក​មួយ​ក្បាល​ទៀត ដោយ​មាន​បុរស​ម្នាក់​ជា​អ្នក​ដឹក​​។

ក្រោយ​ការ​ស៊ើប​អង្កេត​ បាន​ឲ្យ​ដឹង​ថា​ក្មេង​ប្រុស​ម្នាក់​នោះ​មាន​ឈ្មោះ​ថា Liu Hongbo អាយុ ៧ ឆ្នាំ ដោយ​គេ​បាន​រក​ឃើញ​​ក្មេង​ប្រុស​ម្នាក់​នោះ​ជាមួយ​នឹង​រាង​កាយ​​ដែល​ពោរ​ពេញ​ទៅ​ដោយ​ស្នាម​ជាំ និង​ដំបៅ ហើយ​​មិន​ចេះ​និយាយ​អ្វី​ទាល់​តែ​សោះ។

អ្នក​ស្ម័គ្រ​ចិត្ត​មក​ពី​អង្គការ Puyang Loving Society ដែល​ជា​អង្គការ​មួយ​ដែល​បាន​ជួយ​ប្រជាជន​ក្រីក្រ​នៅ​ក្នុង​តំបន់​នេះ​ បាន​មក​មើល​ក្មេង​ប្រុស​នោះ​បន្ទាប់​ពី​អ្នក​ភូមិ​បាន​រាយការណ៍។ អ្នក​ភូមិ​បាន​ឱ្យ​ដឹង​ថា​ក្មេង​ប្រុស​ដ៏​កំសត់​ម្នាក់​នេះ​ត្រូវ​បាន​ឪពុក​ម្តាយ​របស់​គេ​មិន​អើពើ​ និង​ធ្វើ​បាប​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ​​ឪពុក​ម្តាយ​របស់​គេ​​បាន​គេ​បង្ខំ​ឱ្យ​គេ​ទៅ​ដេក​ជាមួយ​ជ្រូក​នៅ​ទីធ្លា​ខាង​ក្រៅ​ផ្ទះ​​របស់​ខ្លួន​ពេញ​មួយ​ឆ្នាំ​ ទាំង​នៅ​ក្នុង​រដូវ​រងា​ និង​ពេល​ព្រិល​ធ្លាក់។

បើ​តាម​ការ​សាក​សួរ​ទៅ​កាន់​ឪពុក​របស់​ក្មេង​ប្រុស​គាត់​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ « គាត់​មាន​ឈ្មោះ​ថា Liu Zhenxue មាន​អាយុ 46 ឆ្នាំ សព្វ​ថ្ងៃ​គាត់​ប្រកប​របរ​ចិញ្ចឹម​ជ្រូក​ នឹង​ដឹក​ជ្រូក ដើម្បី​ចិញ្ចឹម​ជីវិត ប៉ុន្តែ​ការ​ងារ​នេះ​មិន​បាន​ផ្ដល់​កម្រៃ​ច្រើន​ដល់​គាត់​នោះ​ទេ។ គាត់​ត្រូវ​ធ្វើ​ការ​ជា​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ត្រូវ​នៅ​ឆ្ងាយ​ពី​កូន​និង​ប្រពន្ធ »។ តាម​ការ​ឲ្យ​ដឹង​ពី​របាយការណ៍​ដែល​ដក​ស្រង់​ចេញ​ពី​សារ​ព័ត៌មាន Dialymail បាន​ឲ្យ​ដឹង​ថា​គ្រួសារ​មួយ​នេះ​ចាប់​ផ្តើម​ធ្លាក់​ចំនូល​ចាប់​តាំង​ពី ឆ្នាំ 2006 មក​ម្ល៉េះ។

ចំណែក​ឯ​ម្ដាយ​របស់ Hongbo ត្រូវ​បាន​អ្នក​ជិត​ខាង​រាយការណ៍​ថា​មាន​ជំងឺ​ផ្លូវ​ចិត្ត ដោយ​សារ​គាត់​​ បាន​បាត់​បង់​កូន​រហូត​ទៅ​ដល់ ៣ នាក់ ហើយ​​សព្វ​ថ្ងៃ​មាន​តែ​កូន ២ នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់​រាន​មាន​ជីវិត​ក្នុង​ចំណោម​កូន​ទាំង​ ៥ របស់​គាត់​ ហើយ​ម្នាក់​គឺ Hongbo នេះឯង។ អ្នក​ជិត​ខាង​​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ គេ​តែង​តែ​លឺ​សំឡេង​ក្មេង​ប្រុស​ម្នាក់​នោះ​យំ ហើយ​ម្ដាយ​របស់​គេ​តែង​តែ​វា​ដំ​គេ​ជា​ញឹក​ញាប់​ផង​ដែរ។ នៅ​ពេល​ខ្លះ​គេ​ឃើញ​ម្តាយ​របស់ Hongbo បាន​បោកក្បាល​​គេ​ទៅ​នឹង​កម្រាល​ថ្ម រឺ ទ្វា​ជា​ច្រើន​ដង​មុន​ពេល​ដែល​គេ​យំ។

សុបិន​ដ៏​​អាក្រក់​ៗ របស់ Hongbo ត្រូវ​រលាយ​បាត់​ ​ក្រោយ​ពី​អ្នក​ជិត​ខាង​បាន​ធ្វើ​ការ​រាយការណ៍​ទៅ​កាន់​​ក្រុម​អ្នក​ស្ម័គ្រ​​ចិត្ត​។ ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​បាន​សម្រេច​ចិត្ត​ប្រគល់​ក្មេង​ប្រុស​កម្សត់​ម្នាក់​នេះ​ឲ្យ​ទៅ ម្ដាយ​មីង​របស់​គេ​ដើម្បី​មើល​ថែ​រក្សា​​។ ជា​ពិសេស​គេ​នឹង​ទទួល​​បាន​ប្រាក់​ឧបត្ថម្ភ ពី​រដ្ឋាភិបាល ចំនួន 500 យ័ន្ត ( 80 ដុល្លារ) ជា​រៀង​រាល់​ខែ​រហូត​ដល់​គេ​មាន​អាយុ 18 ឆ្នាំ​ផង​ដែរ។

សម្រាប់​ឪពុក​ម្ដាយ​របស់ Hongbo អាច​នឹង​មាន​ទោស​ប្រសិន​បាន​មាន​បទ​ចោទ​ប្រកាន់​ណា​មួយ​បាន​ប្តឹង​ទៅ​ដល់​អាជ្ញាធរ ៕​​

ប្រភព ៖
ប្រែសម្រួលដោយ ៖ Mr DEE


  • ក្មេង​ប្រុស​ម្នាក់​ដែល​រស់​នៅ​នៅ​ខាង​ក្រៅ​ផ្ទះ​ដូច​ជា​សត្វ​ជ្រូក​​ នៅ​ពេល​នេះ​អាច​ស្គាល់​អ្វី​ដែល​ហៅ​ថា​ផ្ទះ​ហើយ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:វីដេអូ
Tags: