Man Utd ស្ដារ​មុខ​មាត់​បាន​វិញ​ក្រោយ​លត់​ក្លឹប​ FC Midtjylland យ៉ាង​ទក់​សាច់​

កាល​ពី​សប្ដាហ៍​មុន​ក្នុង​ការ​ប្រកួត​ជើង​ទី​១​វគ្គ​៣២​ក្រុម​នៃ​ពាន​រង្វាន់​ Europa League ក្លឹប​ Man Utd បាន​រង​ការ​អាម៉ាស់​យ៉ាង​ខ្លាំង​ក្រោយ​បរាជ័យ​ដោយ​លទ្ធផល​១​ទល់​នឹង​២​ក្រោម​ដៃ​ក្លឹប​ FC Midtjylland ។

យ៉ាង​ណា​កាល​ពី​យប់​មិញ​នេះ​ក្នុង​ការ​ប្រកួត​ជើង​ទី​២​ក្លឹប​ Man Utd បាន​បើ​ការ​ប្រយុទ្ធ​មិន​សំចៃ​រហូត​អាច​យក​ឈ្នះ​យ៉ាង​ចាស់​ដៃ​ដោយ​លទ្ធផល​៥​ទល់​នឹង​១​លើ​ក្លឹប​ FC Midtjylland វិញ​ម្ដង​ ។

ដោយ​៥​គ្រាប់​របស់​ Man Utd ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Marcus Rashford ចំនួន​២​គ្រាប់​ម្នាក់​ឯង​នៅ​នាទី​៦៣​នឹង​៧៥​ , កីឡាករ​ Ander Herrera នៅ​នាទី​៨៧​ ( ប៉េណាល់ទី) , កីឡាករ Mephis Depay នៅ​នាទី​៩០​ ខណៈ​មួយ​គ្រាប់​ទៀត​គឺ​ជា​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ​មួយ​រូប​របស់​ FC Midtjylland នៅ​នាទី​៣២​ ។

1 of 4

គួរ​រំលឹក​ថា​កាល​ពី​បរាជ័យ​ក្រោម​ដៃ​របស់​ក្លឹប​ FC Midtjylland កាល​ពី​ជើង​១​បាន​ឲ្យ​ធ្វើ​លោក​ Luis van Gaal ស្ទើរ​តែ​បាត់​បង់​តំណែង​ជា​គ្រូ​បង្វឹក​របស់​ Man Utd ទៅ​ហើយ​ ។ តែ​យ៉ាង​ក្រោយ​ពី​​ជួយ​ Man Utd ៣​ទល់​នឹង​០​ក្លឹប​ Shrewsburry Town ក្នុង​ការ​ប្រកួត​ FA Cup កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ រួម​ទាំង​ជ័យជំនះ​យប់​មិញ​នេះ​ទំនង​ជា​អាច​ធ្វើ​ឲ្យ​លោក​ Luis van Gaal អាច​កាន់​កាប់​តំណែង​ជា​គ្រូ​បង្វឹក​ Man Utd បន្ត​ទៀត​ហើយ​ ។

អត្ថបទ ៖វិចទ័រ


  • Man Utd ស្ដារ​មុខ​មាត់​បាន​វិញ​ក្រោយ​លត់​ក្លឹប​ FC Midtjylland យ៉ាង​ទក់​សាច់​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កំសាន្ត
Tags: