Liverpool ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ថែម​បាន​ម្នាក់​ទៀត​ហើយ​សម្រាប់​រដូវ​កាល​នេះ​

ក្លឹប​ហង្ស​ក្រហម​ Liverpool ដែល​ទើប​តែ​ទិញ​ខ្សែ​ប្រយុទ្ធ​ថ្មី​២​រូប​គឺ​ Cristain Benteke ពី​ក្លឹប​ Aston Villa និង​កីឡាករ​ Danny Ing ពី​ក្លឹប​ Burnley កាល​ពី​ពេល​ថ្មី​នេះ​ ឥឡូវ​ពួក​គេ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​នីហ្សេរីយ៉ា​អាយុ​ក្រោម​២៣​ឆ្នាំ​គឺ​កីឡាករ​ Taiwo Awoniyi ។

ខ្សែ​ប្រយុទ្ធ​វ័យ​១៧​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ទាក់​ទង​ក្លឹប​ជា​ច្រើន​ដូចជា​ Man City , Monaco និង​ Porto ជា​ដើម​បន្ទាប់​ឃើញ​រូប​គេ​បង្ហាញ​សមត្ថភាព​នៅ​ក្នុង​ការ​ប្រកួត​ U20 World Cup នៅ​ក្នុង​ប្រទេស​ New Zealand កាល​ពី​កាល​ពី​ខែ​មិថុនា​ ។

ទោះ​យ៉ាង​តាម​សារព័ត៌មាន​ Star Africa បាន​អះ​អាង​ថា​ Liverpool បាន​ប្រជែង​ឈ្នះ​គេ​ដោយ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​នាំ​យក​កីឡាករ​រូប​នេះ​មក​ទឹក​ដី​អង់គ្លេស​ហើយ​ខណៈ​រង់​ចាំ​តែ​ការ​ពិនិត្យ​សុខភាព​និង​ចុះ​កុង​ត្រា​ផ្ទាល់​ខ្លួន​រវាង​កីឡាករ​ជាមួយ​ក្លឹប​ប៉ុនោះ​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Liverpool ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ថែម​បាន​ម្នាក់​ទៀត​ហើយ​សម្រាប់​រដូវ​កាល​នេះ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កីឡា
Tags: