KC Khmer Cartoons បង្កើត​កម្មវិធី​ប្រមូល​ថវិកា​ជួយ​កុមារ​កំព្រា និង​ជនក្រី​ក្រ

កាល​ពី​ពេល​ថ្មីៗ​នេះ​ Page ដ៏​ល្បី​មួយ​ក្នុង​បណ្តាញ​សង្គម​ Facebook ​ដែល​បាន​បង្កើត​រូបភាព​តុក្កតា​របស់​តារា​ល្បី និង​ Fan របស់​ខ្លួន​ជា​ច្រើន​ដែល​មាន​ឈ្មោះ​ថា បាន​បង្កើត​នូវ​កម្មវិធី​ស្វែង​រក​ថវិកា​ដើម្បី​ជួយ​កុមារ​កំព្រា​ និង​ជនក្រីក្រ​​ក្នុង​ប្រទេស​កម្ពុជា។

សម្រាប់​ប្រិយមិត្ត​ដែល​ចង់​ចូល​រួម​បរិច្ចាគ​ថវិកា​ជាមួយ​នឹង KC Khmer Cartoons លោក​អ្នក​គ្រាន់​តែ​ចំណាយ​ត្រឹម​តែ 2$ ហើយ​លោក​អ្នក​នឹង​ទទួល​បាន​នូវ​​រូប​ថត​របស់​អ្នក​ដែល​បាន​កាត់​ត​ជា​កូន​កាត់​បារាំង​ខ្មែរ​ ដើម្បី​ជា​កាដូ​លើក​ទឹក​ចិត្ត​សម្រាប់​ការ​ចែក​រំលែក​នេះ។ ​បើ​តាម​ Facebook Page ផ្លូវ​ការ​របស់​ KC Khmer Cartoons បាន​សរសេរ​ថា « សម្រាប់​ប្រាក់​ដែល​ទទួល​បាន​ទាំង​អស់​ KC Khmer Cartoons ​នឹង​យក​ទៅ​ជូន​​អង្គការ​មួយ​ដែល​មាន​ឈ្មោះ​ថា  សម្រាប់​ជួយ​កុមារ​កំព្រា​និង​ជន​ក្រីក្រ» ។

សម្រាប់​ប្រិយមិត្ត​​ដែល​ចង់​ធ្វើ​ការ​បរិច្ចាគ​ លោក​អ្នក​អាច​ធ្វើ​ការ​បរិច្ចាគ​ប្រាក់​ដោយ​ធ្វើ​ការ​ផ្ញើ​ប្រាក់​តាម Wing (0962226696) ឬ​ទៅ​ជួប Admin ​ផ្ទាល់​នៅ​ភ្នំពេញ ​ហើយ​​សម្រាប់​បង​ប្អូន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​អាច​បរិច្ចាគ​ប្រាក់​តាម PayPal។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​​ដែរ​ថា Admin របស់​ Page KC Khmer Cartoons មាន​ឈ្មោះ​ថា​ Jeremie ជា​ជន​ជាតិ​បារាំង ប៉ុន្តែ​គាត់​អាច​និយាយ​ក៏​ដូចជា​សរសេរ​ភាសា​ខ្មែរ​បាន​យ៉ាង​ល្អ ជា​ពិសេស​គាត់​ក៏​អាច​​ច្រៀង​ជា​ភាសា​ខ្មែរ​បាន​ផង​ដែរ។ អ្នក​លេង​បណ្ដាញ​សង្គម​ Facebook ជា​ច្រើន​បាន​ស្គាល់​ KC Khmer Cartoons តាម​រយៈ​រូប​ភាព​តារា​ ដែល​ត្រូវ​បាន​កែ​ច្នៃ​ទៅ​ជា​រូប​តុក្កតា​យ៉ាង​ស្រស់​ស្អាត ដែល​ជា​ស្នាដៃ​របស់ KC Khmer Cartoons (Jeremie) ។ ហើយ​មួយ​រយះ​នេះ​ KC Khmer Cartoons កាន់​តែ​មាន​ការ​ពេញ​និយម​តាម​រយៈ​កម្មវិធី​ពិសេស​​មួយ​ដែល​មាន​ឈ្មោះ​ថា ហ្គេម​ត្រលប់​រក​អតីតកាល ដែល​តម្រូវ​ឲ្យ​អ្នក​​ថត​រូប​ភាព​ដែល​យក​លំនាំ​តាម​រូប​ថត​ដែល​អ្នក​បាន​ថត​កាល​ពី​ក្មេង៕​​​

» សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​នឹង​ការ​បរិច្ចាគ​ក្នុង​កម្មវិធី​របស់ នេះ លោក​អ្នក​អាច​ចូល​ទៅ​កាន់​ Page ផ្លូវ​ការ​របស់ KC Khmer Cartoons ដោយ ឬ​ទំនាក់​ទំនង​ទៅ​កាន់​លេខទូរស័ព្ទ 096 222 6696 ។

អត្ថបទដោយ ៖ ឌី
រក្សាសិទ្ធិដោយ ©ខេមបូមេក


  • KC Khmer Cartoons បង្កើត​កម្មវិធី​ប្រមូល​ថវិកា​ជួយ​កុមារ​កំព្រា និង​ជនក្រី​ក្រ已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កីឡា
Tags: