​មាន​លុយ​ត្រឹម​ 14000 ដុល្លារ​គួរ​ទិញ បាឡែន ឬ Prius ?

នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះយើងសង្កេតឃើញថារថយន្តពីរប្រភេទ កំពុងតែពេញនិយមបំផុតក្នុងការប្រើប្រាស់សម្រាប់អ្នកដែលមានជីវភាពធូរធារ នោះគឺរថយន្ត Toyota Camry 2002 – 2003 (បាឡែន) និង រថយន្ត Toyota Prius 2004 – 2006 ដែលរថយន្តទាំង ២ មានតម្លៃក្រោម 14000 ដុល្លារប៉ុណ្ណោះ។

 

ចុះបើប្រិយមិត្តមានលុយចំនួន 14000$ តើអ្នកនឹងជ្រើសរើសយករថយន្តមួយណាក្នុងចំណោមរថយន្តទាំង ២ នេះ? ថ្ងៃនេះ CAMBOMAG និងផ្ដល់ជាយោបល់ខ្លះៗ ក្នុងការជួយដល់ការសម្រេចចិត្តជ្រើសរើសរបស់ប្រិយមិត្ត។

ហេតុផលដែលអ្នកគួរតែជ្រើសរើសយក Toyota Prius 2004 – 2006

  • ត្រូវការរថយន្តដែលទំនើប និងទាន់សម័យ
  • ប្រើប្រាស់សម្រាប់បើកបរនៅក្នុងទីក្រុង
  • ចង់បានរថយន្តដែលស៊ីសុំាំងតិច
  • ល្អសម្រាប់អ្នកធ្វើការឬ សិស្សសាលាដែលត្រូវទៅធ្វើការឬ សិក្សាឆ្ងាយពីផ្ទះ និងមានចរាចរណ៍ចង្អៀត

គួរជ្រើសយក Toyota Prius ស៊េរីចាប់ពី 2005 ឡើងទៅ ព្រោះមានគុណភាពល្អជាង

ហេតុផលដែលអ្នកគួរតែជ្រើសរើសយក Toyota Camry 2002 – 2003

  • ត្រូវការបើកបរចុះទៅតាមខេត្តញឹកញាប់
  • ត្រូវការរថយន្តដែលអាចធន់នឹងការដឹកជញ្ជូនច្រើន
  • សម្រាប់គ្រួសារដែលមានសមាជិកច្រើន
  • គ្រឿងបន្លាស់ ងាយស្រួលរក និងថោកជាង
  • ងាយស្រួលក្នុងការតុបតែង បន្ថែម ឲ្យស្រស់ស្អាត

គួរជ្រើសរើសយករថយន្ត បាឡែនដែលមាន ប្រព័ន្ធហ្វ្រាំង ABS

នេះគ្រាន់តែជាបទពីសោធន៍ខ្លះរបស់ CAMBOMAG សម្រាប់ចែកជូនប្រិយមិត្ត។  សម្រាប់ប្រិយមិត្តដែលមានអ្វីចង់បន្ថែមសូម Comment នៅផ្នែកខាងក្រោមសម្រាប់ជាប្រយោជន៍ទៅដល់ប្រិយមិត្តដទៃ សូមអរគុណទុកជាមុន សម្រាប់ការបញ្ចេញមតិយោបល់ដែលទាក់ទងទៅនឹងប្រធានបទនេះ៕

អត្ថបទដោយ ៖ Mr DEE
រក្សាសិទ្ធិដោយ ©CAMBOMAG