G-Devith ៖ បើ​ពេជ្រ សោភា ចេញ​ ខ្ញុំ​ក៏​ចេញ​ដែរ

ព័ត៌មាន​ដែល​ទាក់​ទង​ទៅ​នឹង​ការ​ចាក​ចេញ​ ពី​ហង្សមាស​របស់​អ្នកនាង ពេជ្រ សោភា កំពុង​តែ​មាន​ភាព​​ក្ដៅ​គគុក​ ក្រោយ​ពី​ Page ​ Facebook ដែល​មាន​ឈ្មោះ​ថា Pich Sophea ដែល​គេ​គ្រប់​គ្នា​ស្គាល់​ថា​ជា​ Page ​របស់​អ្នកនាង ពេជ្រ សោភា បាន​បង្ហោះ​ថា​ អ្នក​នាង នឹង​លាឈប់​ធ្វើ​នៅ​ ហង្សមាស និង​រស្មី​ហង្សមាសហើយ … ។

ខាង​ក្រោម​នេះ​គឺ​ជា Status ដែល​បាន​ Post នៅ​លើ Page អ្នកនាង ពេជ្រ សោភា (Pich Sophea)

នាងខ្ញុំ ពេជ្រ សោភា នឹងលាឈប់ធ្វើនៅ ហង្សមាស នឹងរស្មីមាសហើយតែនាងខ្ញុំនឹងធ្វើការងាររបស់នាងអោយចប់គឺ(the voice Cambodia)អ…

Posted by on 

ប៉ុន្មាន​​ម៉ោង​ក្រោយ​ពី​ការ​បង្ហោះ​នៅ​លើ​ Page អ្នក​នាង ពេជ្រ សោភា, ​លោក G-Devith ដែល​ជា​ដៃ​គូ​របស់​អ្នក​នាង ពេជ្រ សោភា ក៏​បាន​បង្ហោះ​​ផង​ដែរ​នៅ​លើ​គណនី​ Facebook របស់​ខ្លួន​ដែល​មាន​ឈ្មោះ​​ Ngoun Chan Devith ​ថា​ បើ​ ពេជ្រ សោភា ចេញ​លោកក៏​ចេញ​ដែរ​ លោក​បញ្ជាក់​បន្ថែម​ទៀត​ថា​​ សមិទ្ធផល​ថ្មី​ដែល​លោក​​នឹង​អ្នង​នាង​ ពេជ្រ​ សោភា ​បាន​ត្រៀម​សំរាប់​​ឆ្នាំ 2016 ក៏​ទៅ​តាម​ហ្នឹង​ដែរ ។

ខាង​ក្រោម​នេះ​គឺ​ជា​ Status របស់​លោក G-Devith

បើពេជ្រសោភាចេញខ្ញុំក៏ចេញដែរ … សមិទ្ធផលថ្មីដែលខ្ញុំនឹងគាត់បានត្រៀមសំរាប់ឆ្នាំ2016 ក៏ទៅតាមហ្នឹងដែរ….អគុណ

Posted by on 

 

ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​រឿង​រ៉ាវ​បែប​នេះ មិន​ទាន់​មាន​ប្រភព​ ក៏​ដូចជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​ពី​សមី​ខ្លួន​អ្នក​នាង​ ពេជ្រ សោភា និង​លោក G-Devith នោះ​ទេ។ ទោះ​យ៉ាង​ណា​ក្ដី​​​​យើង​មិន​ទាន់​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ខាង​មុខ​​នោះ​ទេ ព្រោះ​​គ្រប់​យ៉ាង​វា​គ្រាន់​តែ​​ជា​ Status នៅ​លើ Facebook តែ​ប៉ុណ្ណោះ ម្យ៉ាង​វិញ​ទៀត​ខាង​ ហង្សមាស ក៏​ដូចជា​​រស្មី​ហង្សមាស មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​នៅ​ឡើយ​ជុំ​វិញ​បញ្ហា​នេះ​នៅ​ឡើយ​ទេ​មក​ទល់​ពេល​នេះ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​ G-Devtih គឺ​ជា​អ្នក​​ចម្រៀង​ពូកែរ៉េប និងនិពន្ធម្នាក់​​ដែល​អ្នក​នាង​ ពេជ្រ សោភា បាន​ជួយ​ជ្រុំជ្រែង​ឲ្យ​ចូល​ទៅ​ក្នុង​ផលិត​កម្ម ហង្សមាស៕

ដោយ ៖ មេឃា