Man Utd កំពុង​ត្រៀម​​ដេញ​ថ្លៃ​យក​ខ្សែ​ប្រយុទ្ធដ៏​ឆ្នើម​​របស់​ក្លឹប​ At Madrid

បន្ទាប់​បរាជ័យ​ក្នុង​ការ​ដណ្ដើម​យក​ Pedro ជាមួយ​ Chelsea ពេល​នេះ​ក្លឹប​ Man Utd បាន​បង្វែរ​រ៉ាដា​របស់​ខ្លួន​ដើម្បី​ដេញ​ថ្លៃ​យក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​គឺ​កីឡាករ​ Antoine Griezmann ពី​ក្លឹប​ At Madrid ។

យោង​តាម​សារព័ត៌មាន​ The Daily Mail បាន​បញ្ជាក់​ថា​គ្រូ​បង្វឹក​ Man Utd លោក​ Luis Van Gaal រំពឹង​ថា​និង​អាច​នាំ​យក​កីឡាករ​ Antonio Griezmann មក​ចូល​រួម​ជាមួយ​ខ្លួន​ដើម្បី​បង្កើន​កម្លាំង​តំបន់​ប្រយុទ្ធ​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​នេះ​ ។

កីឡាករ​ Griezmann គឺ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​មួយ​រូប​ដោយ​កាល​ពី​រដូវ​កាល​មុន​រូប​គេ​បាន​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​២២​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​៣៧​ប្រកួត​ឲ្យ​ At Madrid នៅ​ក្នុង​ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ​ La Liga ។

ក្លឹប​ Man Utd ​​អាច​នឹង​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​ជា​៥៧លាន​ផោន​ដើម្បី​ទិញយក​កីឡាករ​  Griezmann ​​ដោយសារ​តែ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ទើប​តែ​បាន​ចុះ​កុង​ត្រា​ថ្មី​ជាមួយ​ក្លឹប​ At Madrid កាល​ពី​ពេល​ថ្មី​នេះ​ ដូចនេះ​មាន​ន័យ​ថា​  Man Utd ត្រូវ​ចំណាយ​ប្រាក់​ដើម្បី​ទិញ​ផ្ដាច់​កុង​ត្រារបស់​​  Griezmann តែ​ម្ដង​​បើ​ចង់​បាន​រូប​គេ​ទៅ​រួម​ក្រុម​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Man Utd កំពុង​ត្រៀម​​ដេញ​ថ្លៃ​យក​ខ្សែ​ប្រយុទ្ធដ៏​ឆ្នើម​​របស់​ក្លឹប​ At Madrid已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កំសាន្ត
Tags: