អស់​ទាស់! លេច​មុខ​​ម៉ូតូ​ស៊េរី​ថ្មី​ម៉ាស៊ីន​ 125CC មើល​១ភ្លែត​ស្មាន​ថា MSX

GPX DEMON ម៉ូតូ​​រាង​តូច​ច្រឡឹង​ដែល​មាន​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​ដូច​ទៅ​នឹង​ Honda MSX ផង​ដែរ។ បើ​ប្រិយមិត្ត​មើល​ ១ ភ្លែត​កម្ពស់​ និង កម្លាំង​ម៉ាស៊ីន​ប្រហាក់​ប្រហែល​ MSX ចំណែក​ឯ​រាង​ខុស​ពី MSX។ ម្យ៉ាង​ទៀត​ម៉ូតូ​នេះ​បាន​បំពាក់​អំពូល LED នៅ​ផ្នែក​ភ្លើង​ស្តុប​ក្រោយ និង ឡាស៊ែ​នៅ​ភ្លើង​មុខ​ ១ គ្រាប់​ រួម​អំពូល​ក្រហម​ធម្មតា​ ១ គ្រាប់។ ផ្នែក​កុង​ទ័រ​រចនា​ប្លែក​ខណៈ​ប្រើ​ជា​លក្ខណៈ​កុងទ័រ​អេឡិចត្រូនិក និង បំពាក់​ទៅ​ដោយ​ Frame ក្រហម​ទាក់​ភ្នែក​បំផុត​សាក​សម​មិត្ត​ៗ​យុវវ័យ​សម័យ​ថ្មី។ ដោយ​ឡែក​បំពង់​ស៊ី​ម៉ាំង​ស្ងាត់​ល្អ​ និង កង់​ជិះ​លឿន​ដោយ​មិន​រអិល។​

សម្រាប់​តម្លៃ​លើ​ទីផ្សារ​កម្ពុជាង​ប្រហែល ៣ ពាន់​ដុល្លារ ..

ចុះ​ប្រិយមិត្ត​ចូល​ចិត្ត​រាង GPX DEMON អត់?

ដោយ៖ ហុង​


  • អស់​ទាស់! លេច​មុខ​​ម៉ូតូ​ស៊េរី​ថ្មី​ម៉ាស៊ីន​ 125CC មើល​១ភ្លែត​ស្មាន​ថា MSX已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កីឡា
Tags: