Barce ដាក់​៥​គ្រាប់​បន្ត​ឈរ​កំពូល​តារាង ខណៈ Atl Madrid អស់​ឱកាស​ដណ្តើម​ពាន

ក្រុម FC Barcelona បាន​យក​ឈ្នះ​ភ្ញៀវ Espanyol យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធផល ៥-០ ដណ្តើម​បន្ត​សង្ឃឹម ឈ្នះ​ពាន La Liga រដូវកាល​នេះ។

 

Barce ដាក់​៥​គ្រាប់​បន្ត​ឈរ​កំពូល​តារាង ខណៈ Atl Madrid អស់​ឱកាស​ដណ្តើម​ពាន

 

 

៥​គ្រាប់​របស់​ម្ចាស់​ផ្ទះ​ស៊ុត​បញ្ចូល​ទី​ដោយ Suarez ដែល​កំពុង​នាំ​មុខ​តារាង Top Scorer ២​គ្រាប់​ម្នាក់ ឯង​នៅ​នាទី ៥២, ៦១ ស្រប​ពេល Messi ស៊ុត​បើក​ឆាក​គ្រាប់​ទី​១​នៅ​នាទី ទី៨, Rafinha នៅ​នាទី ៧៤ និង Neymarស៊ុត​បិទ​ឆាក​នាទី ៨៣។

 

ជ័យ​ជម្នះ​នេះ​មាន​ន័យ​ថា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ខាងលើ​ត្រូវ​ការ​ឈ្នះ​១​ប្រកួត​ចុង​ក្រោយ ដែល​នៅ​សល់​ដើម្បី​លើក​ពាន La Liga ហើយ​គូ​ប្រជែង​ពួកគេ​នៅ​សល់​តែ Real Madrid មួយ​ប៉ុណ្ណោះ ដោយ​សារ Atl Madrid ភ្លាត់​ស្នៀត​ចាញ់ Levante យប់មិញ​ធ្វើ​ឲ្យ​​បាត់បង់​ឱកាស​បាត់​ទៅ​ហើយ។

 

ប្រកួត​សប្ដាហ៍​ក្រោយ Barca ដែល​នាំ​មុខ Real Madrid ១ពិន្ទុ​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​ដើម្បី​លើក​ពាន។ ក្នុង​ករណី​ដែល​ពួក​គេ​ស្មើ​ឬ​ចាញ់​ ហើយReal ឈ្នះ​នោះ​ក្រុម​របស់ លោក Zidane នឹង​ក្លាយ​ជា​ជើងឯក៕

 

លទ្ធ​ផល​គូ​ផ្សេង​ទៀត៖ Real Madrid ៣-២ Valencia, Celta de Vigo ១-០ Málaga, Eibar ១-១Real Betis , Getafe ១-១Sporting de Gijón, Las Palmas ០-០Ath Bilbao, Real Socieda ២-១ Rayo Vallecano, Sevilla ១-៤ Granada CF, Villarreal ០-២ Deportivo de ៕

 

Barce ដាក់​៥​គ្រាប់​បន្ត​ឈរ​កំពូល​តារាង ខណៈ Atl Madrid អស់​ឱកាស​ដណ្តើម​ពាន

 

Barce ដាក់​៥​គ្រាប់​បន្ត​ឈរ​កំពូល​តារាង ខណៈ Atl Madrid អស់​ឱកាស​ដណ្តើម​ពាន

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport-English