Mark Zuckerberg បង្ហាញ​ពី​ភាព​ជោគជ័យ​របស់​ Facebook

កាល​ពី​ពេល​ថ្មីៗ​នេះ​លោក Mark Zuckerberg ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​ស្ថាបនិក​របស់​ Facebook ទើប​តែ​បង្ហោះ​នូវ​រូបភាព​ដែល​បង្ហាញ​ពី​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​ក្នុង​​​រយៈ​​ពេល​ថ្មីៗ​​កន្លង​ទៅ​នេះ។

នៅ​ក្នុង​រូបភាព​នោះ​វា​គឺ​ជា​ទិន្នន័យ​នៃ​ចំនួន​អ្នក​ប្រើប្រាស់​សេវាកម្ម​នានា​របស់​ Facebook ទាំង​អស់​ដែល​ក្រុមហ៊ុន​យក្ស​មួយ​នេះ​បាន​ដាក់​ឲ្យ​ប្រើប្រាស់។

ទិន្នន័យ​ទាំង​នោះ​មាន​ដូចជា ៖

  • មាន​អ្នក​ប្រើប្រាស់​ Facebook ជាង 1.59 កោដិ​ ឬ 1.56 ប៊ីលាន​នាក់ ជា​រៀង​រាល់​ខែ
  • មាន​អ្នក​ប្រើប្រាស់ Whatapp ជាង 900 លាន​នាក់ ជា​រៀងរាល់​ខែ
  • មាន​អ្នក​ប្រើប្រាស់ Messanger ជាង 800 លាន​នាក់​ ជា​រៀង​រាល់​ខែ
  • មាន​អ្នក​ប្រើប្រាស់​ Instagram ជាង 400 លាន​នាក់​ ជា​រៀង​រាល់​ខែ
  • ក្នុង​ឆ្នាំ​ ២០១៥ មាន​អ្នក​ប្រើប្រាស់​សេវាកម្ម Safety Check ដើម្បី​ប្រាប់​ទៅ​ដល់​សាច់ញាតិ​ថា​ខ្លួន​មាន​សុវត្ថិភាព​ ច្រើន​ជាង 950 លាន​នាក់
  • មាន​អ្នក​ប្រើប្រាស់ Group ជាង 1 កោដិ​នាក់ ឬ 1 ប៊ីលាន​នាក់ ជា​រៀង​រាល់​ខែ
  • មាន​អ្នក​ប្រើប្រាស់ Event ជាង 500 លាន​នាក់​ ជា​រៀង​រាល់​ខែ
  • មាន​ក្រុមហ៊ុន​តូច​ធំ ប្រើប្រាស់ Page ជាង 50 លាន​ Page
  • មាន​អ្នក​ប្រើប្រាស់​សេវាកម្ម​អ៊ីនធឺណិត​ឥត​គិត​ថ្លៃ​តាម​រយៈ Internet.org ជាង 19 លាន​នាក់

អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ​ផលិត​ Samsung Gear VR ដែល​ Samsung បាន​សហការ​ជាមួយ​ Facebook ។ ដោយ​ Samsung បាន​​ប្រើប្រាស់​បច្ចេកវិទ្យា Oculus ដែល​​ Facebook ​បាន​ទិញ​ពី​ក្រុមហ៊ុន Oculus VR LLC៕​​​

We just announced our quarterly results and shared an update on our community’s progress to connect the world. Our…

Posted by on 

 

អត្ថបទ ៖ ជលស័យ

  • Mark Zuckerberg បង្ហាញ​ពី​ភាព​ជោគជ័យ​របស់​ Facebook已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:វីដេអូ
Tags: