Samsung Galaxy S7 អាច​នឹង​ត្រលប់​ទៅ​រក​បច្ចេកវិទ្យា​ដូច​S5​វិញ​?

Samsung Galaxy S7​ដែល​តាម​ពាក្យ​ច​ចាម​អារាម​ថា​នឹង​ចេញ​នា​កុម្ភៈ​ឬ​មិនា​នេះ​នឹង​មាន​រូប​រាង​ដូច​គ្នា​នឹង​Galaxy​​S6​។​តែ​អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​នោះ​VentureBeat​បាន​ផ្សាយ​ថា​S7នឹង​វិល​ត្រលប់​ទៅ​រក​បច្ចេកវិទ្យា​ដូចS5វិញ​គឺថា​វា​នឹង​បំពាក់​រន្ធ​បន្ថែម​អង្គ​ផ្ទុក​ទិន្នន័យ​ បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក​​និង ដោះ​ថ្ម​បាន។ការ​វិល​ត្រលប់​ទៅ​រក​បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​Samsungកំពុង​តែ​រក្សា​ទម្រង់​ដើម​របស់​វា​ឡើង​វិញ​ក្រោយ​ពី​វា​បាន​បោះ​បង់​ចោល​រយះ​ពេល​ពីរ​ឆ្នាំ​។

យ៉ាង​ណា​យើង​ក៏​រង់​ដល់​ថ្ងៃ​ដែល​ក្រុមហ៊ុន​ប្រកាស​ជា​ផ្លូវ​ការ​សិន​ដោយ​សារ​តែ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ទូរស័ព្ទ​ណា​ត្រៀម​បញ្ចេញ​ផលិត​ផល​កំពូល​របស់​ខ្លួន ព័ត៌មាន​ច​ចាម​អារាម​ពី​ក្រុម​អ្នកវិភាគ​និង​តាមដាន​នឹង​ចេញ​ជា​បន្ត​បន្ទាប់​តែ​ពេលខ្លះ​ជា​ក៏​ជា​ព័ត៌មាន​ពិត​ដែរ​៕


  • Samsung Galaxy S7 អាច​នឹង​ត្រលប់​ទៅ​រក​បច្ចេកវិទ្យា​ដូច​S5​វិញ​?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:បច្ចេកវិទ្យា
Tags: