ទីបំផុត​រក​ឃើញ​ម្ចាស់​អាវ​លេខ​៧​របស់​ Man Utd នៅ​រដូវ​កាល​នេះ​ហើយ​

ថ្មីៗ​នេះ​ក្លឹប​បិសាច​ក្រហម​ Manchester United ទើប​តែ​បាន​ប្រកាស​អំពី​លេខ​អាវ​របស់​សមាជិក​ទាំង​២៨​រូប​របស់​ខ្លួន​មុន​ការ​ប្រកួត​បើក​រដូវ​កាល​ថ្មី​មក​ដល់​ ។

ដោយ​អាវ​លេខ​៧​ជា​អាវ​ដែល​​វីរបុរស​ឆ្នើម​របស់​ Man Utd ធ្លាប់​ពាក់​ដូចជា​​ David Beckham , George Best , Eric Cantona នឹង​ Cristaino Ronaldo ពេល​នេះ​បាន​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​សញ្ជាតិ​ហូឡង់​គឺ​កីឡាករ​ Mephis Depay ដែល​ Man Utd ទិញ​ពី​ក្លឹប​ PSV ។

នេះ​ពិត​ជា​កិត្តិយស​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​ខ្លាំង​ណាស់​ខណៈ​គ្រប់​គ្នា​រំពឹង​ថា​រូប​គេ​នឹង​ធ្វើ​បាន​ល្អ​ជាង​កីឡាករ​ Angel Di Miria ដែល​ពាក់​អាវ​មួយ​នេះ​កាល​ពី​រដូវ​កាល​មុន​ដែល​ស៊ុត​បញ្ចូល​ទី​បាន​តែ​៣​គ្រាប់​ប៉ុនោះ​ក្នុង​ការ​បង្ហាញ​ខ្លួន​២៧​លើក​ ។

ដោយ​ឡែក​ចំពោះ​អាវ​លេខ​៩​ដែល​ជា​អាវ​ដែល​ Falcao ពាក់​កាល​ពី​រដូវ​កាល​មុន​ពេល​មិន​ទាន់​រក​បាន​ម្ចាស់​នៅ​ឡើយ​ខណៈ​ Man Utd រំពឹង​ថា​អាវ​នេះ​សម្រាប់​កីឡាករ​ Pedro ដែល​ក្លឹប​កំពុង​តថ្លៃ​ទិញ​ពី​ Barcelona ។

ចំពោះ​ខ្សែ​ការពារ​វ័យ​ក្មេង​សញ្ជាតិ​អង់គ្លេស​កីឡាករ​ Luke Shaw នឹង​ប្ដូរ​ពី​លេខ​៣​ទៅ​លេខ​២៣​វិញ​ ចំណែក​ខ្សែ​ការពារ​ថ្មី​របស់​ Man Utd កីឡាករ​ Matteo Darmian នឹង​ពាក់​អាវ​លេខ​៣៦​ ៕

ចង់​ដឹង​លេខ​អាវ​របស់​កីឡាករ​ផ្សេង​ទៀត​សូម​មើល​នៅ​ខាង​ក្រោម​ ៖

 

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ទីបំផុត​រក​ឃើញ​ម្ចាស់​អាវ​លេខ​៧​របស់​ Man Utd នៅ​រដូវ​កាល​នេះ​ហើយ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កំសាន្ត
Tags: