គន្លឹះ​៨​យ៉ាង​ អាច​​ជួយ​ឲ្យ​អ្នក​​ភ្ញាក់​ពី​ព្រលឹម​បាន

អ្នក​ទាំង​អស់​គ្នា​ប្រហែល​ធ្លាប់​ជួប​នូវ​បញ្ហា​ដែល​ភ្ញាក់​ពី​គេង​មិន​ទាន់​ពេល​វេលា​ ហើយ​មាន​ចិត្ត​ចង់​កែ​ប្រែ​ដោយ​ព្យាយាម​រក​មធ្យោបាយ​ល្អ​ៗ​មក​អនុវត្ត​តាម​ហើយ​នៅ​តែ​មិន​អាច​ភ្ញាក់​ពី​គេង​ទាន់​ពេល​នោះ​ ចឹង​ថ្ងៃ​នេះ​ CamboMag សូម​លើក​យក​ គន្លឺះ​៨យ៉ាង​ដែល​អាច​ជួយ​អ្នក​អោយ​ក្រោក​ទាន់​ពេល​បាន​ ៖

១.ដាក់​ម៉ោង​រោទិ៏​​នៅ​កន្លែង​ដែល​ឆ្ងាយ​ពី​ដៃ​ ៖

មនុស្ស​ជា​ច្រើន​តែង​ដាក់​ម៉ោង​រោទិ៏​ពី​ព្រលឹម​ តែ​ទម្រាំ​នឹង​ខ្លួន​ដាច់​ចិត្ត​ភ្ញាក់​ពី​គេង​ គឺ​ ជិត​ដល់​ម៉ោង​បាយ​ថ្ងៃ​ត្រង់​ទៅ​ហើយ​ ព្រោះ​​មាន​ហេតុផល​​ដោយ​សារ​ រាល់​ពេល​ដែល​ម៉ោង​រោទិ៏​របស់​ខ្លួន​ ចាប់​ផ្ដើម​បង្ហើរ​សំឡេង​ភ្លាម​ អ្នក​ចាប់​គ្រាប់​តែ​ចុច​លើ​ពាក្យ​ Snooze ទៅ​ជា​ការ​ស្រេច​ ដើម្បី​បន្ត​គេង​៥​នាទី​ទៀត​។ ការ​មាន​ទម្លាប់​បែប​ខាង​លើ​​នេះ​ នាំ​អោយ​អ្នក​កាន់​តែ​ខ្ជិល​និង​មិន​អាច​ភ្ញាក់​តាម​ម៉ោង​ដែល​ខ្លួន​បាន​កំណត់​នោះ​ទេ​ ដូច​នេះ​ហើយ​អ្នក​ត្រូវ​ដាក់​ទូរស័ព្ទ​ ឬ ម៉ោង​រោទិ៏​នៅ​អោយ​ឆ្ងាយ​ ព្រោះ​ធ្វើ​បែប​នេះ​ ពេល​ដែល​សំឡេង​រោទិ័​កាន់​តែ​ខ្លាំង​ៗ​ទៅ​ វា​អាច​នឹង​អោយ​អ្នក​ងើប​ទៅ​ចុច​វា​បិទ​បាន​ ។ ហើយ​ភាគ​រយ​ មនុស្ស​ដែល​ងើប​ទៅ​ចុច​បិទ​វា​ភាគ​ច្រើន​តែង​តែ​រៀប​ចំ​ធ្វើ​កិច្ច​ការ​ងារ​បន្ត​ បើ​ទោះ​បី​មាន​មនុស្ស​១ចំនួន​​ចុច​បិទ​វា​ហើយ​ទៅ​គេង​វិញ​ក៏​ដោយ​ ។

២.នឹក​ពី​ម្ហូប​ដែល​អ្នក​ចង់​​​ញុំា​ថ្ងៃ​ស្អែក​ ៖

វា​ទាក់​ទង​នឹង​ចិត្ត​របស់​អ្នក​ កាល​ណា​ដែល​អ្នក​នឹក​ចង់​បាន​ ឬ ចង់​ញុំ​អ្វី​មួយ​សម្រាប់​ថ្ងៃ​ស្អែក​បែប​នេះ​ វា​ធ្វើ​អោយ​អនុ​​សម្បជញ្ញៈ​របស់​អ្នក​ចាប់​ផ្ដើម​នឹក​ស្រមៃ​ដល់​រឿង​ទាំង​នោះ​ ជា​ហេតុ​នាំ​អោយ​អារម្មណ៍​អ្នក​នឹង​ផ្ដោត​លើ​វា​ហើយ​ចង់​បាន​ឆាប់​ៗ​ រួច​អ្នក​នឹង​អាច​ភ្ញាក់​បាន​លឿន​ជាង​រាល់​ដង​ ​។

៣..ធ្វើ​ផែនការ​សម្រាប់​ថ្ងៃ​ស្អែក​ ៖

ចូរ​អ្នក​សរសេរ​នូវ​ការងារ​ដែល​អ្នក​ត្រូវ​ធ្វើ​ថ្ងៃ​ស្អែក ​កាល​​ដែល​អ្នក​​រៀប​ចំ​គម្រោង​ទុក​មុន​បែប​នេះ​​​​ វា​អាច​ជួយ​អោយ​អ្នក​ស្ងប់​ចិត្ត​ដឹង​ថា​ស្អែក​នឹង​ធ្វើ​អ្វី​ ហើយ​មាន​ចិត្ត​រំភើប​នឹង​ធ្វើ​វា​ ។

៤.​ផឹក​ទឹក​មុន​ចូល​គេង​ ៖

វា​អាច​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ធូរ​ស្បើយ ស្រស់​ស្រាយ​ ។

៥.គេង​នៅ​កន្លែង​ដែល​ងងឹត​ ៖

វា​ទាក់​ទង​នឹង​កត្តា​អ័រម៉ូន​របស់​អ្នក ដែល​អ័រម៉ូន​ឈ្មោះ​ Melatonine ជា​អ័រម៉ូន​ជួយ​​ក្នុង​ការ​គេង​របស់​អ្នក​តែង​តែ​ចេញ​សកម្មភាព​ខ្លាំង​ពេល​ងងឹត​ប៉ុណ្ណោះ ។

៦.បិទ​គ្រឿង​អេឡិចត្រូនិក ហើយ​ទុក​អោយ​ឆ្ងាយ​ ៖

ពេល​ដែល​អ្នក​ភ្ជាប់​ Wifi ឬ នៅ​តែ​បើក​អ៊ីនធឺណិត​នោះ​ អ្នក​នឹង​ចេះ​តែង​ចង់​លេង​បន្តិច​ហើយ​បន្តិច​ទៀត​ មាន​ពេល​ខ្លះ​ឈាន​ដល់​ម៉ោង​១ ម៉ោង​២ យប់​ ដែល​នាំ​អោយ​អ្នក​ត្រូវ​គេង​យឺត​ម៉ោង​ ។​ សាក​បិទ​វា​ រួច​ធ្វើ​អ្វី​ផ្សេង​ទៅ​មើល​ តើ​អ្នក​អាច​នឹង​ភ្ញាក់​ពី​គេង​បាន​មុន​ម៉ោង​ឬទេ​ ?

៧.អាន​សៀវភៅ​ ៖

អ្នក​អាច​អាន​សៀវភៅ​កម្សាន្ត​ ឬ សៀវភៅ​នានា​ ដែល​អ្នក​ចូល​ចិត្ត​ធ្វើ​បែប​នេះ​ អាច​មាន​ប្រយោជន៍​ជា​ច្រើន​ដូច​ជា​ ​ធ្វើ​អោយ​អ្នក​ឆាប់​ងងុយ​គេង​ និង​ ផ្ដល់​ជា​ចំណេះ​ដឹង​ថ្មី​ៗ​ដល់​អ្នក​ជា​ច្រើន​ ។

៨.រក​ភួយ​ដែល​ធ្វើ​អោយ​អ្នក​មាន​ភាព​កក់​ក្តៅ​​ ៖

ត្រជាក់​ពេក​ ឬ​ ក្ដៅ​ពេក​អាច​អោយ​អ្នក​ពិបាក​គេង​ ឬ គេង​លក់​ជ្រុល​ ចឹង​នេះ​ក៏​ជា​ជម្រើស​មួយ​ដែល​មនុស្ស​១ចំនួន​បាន​ប្រើ​ប្រាស់​ផង​ដែរ​ ។

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖


  • គន្លឹះ​៨​យ៉ាង​ អាច​​ជួយ​ឲ្យ​អ្នក​​ភ្ញាក់​ពី​ព្រលឹម​បាន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កីឡា
Tags: