ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្លឹប​ Real Madrid រូប​នេះ​ក្លាយ​ជា​គោលដៅ​របស់​ក្លឹប​ Liverpool

ក្លឹប​ Liverpool ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​មាន​គម្រោង​ក្នុង​ការ​ទិញ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំ​មួយ​រូប​របស់​ក្លឹប​ Real Madrid គឺ​កីឡាករ​ Jese Rodriquez នៅ​អំឡុង​រដូវ​ក្ដៅ​ខាង​មុខ​ ។

ខណៈ​យោង​តាម​សារព័ត៌មាន​ Daily Star ​បាន​បញ្ជាក់​ថា​ Liverpool នឹង​ធ្វើ​ការ​ដេញ​ថ្លៃ​ប្រហែល​ជា​១៥.៥​លាន​ផោន​លើ​កីឡាករ​ Jese Rodriquez ។ យ៉ាង​ណា​ក្រៅ​ពី​ក្លឹប​ Liverpool នៅ​មាន​ក្លឹប​ធំ​២​ទៀត​នៅ​ English Premier League គឺ​ Chelsea និង​ Arsenal ក៏​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ដែរ​ ។

គួរ​បញ្ជាក់​ថា​បច្ចុប្បន្ន​កីឡាករ​ Jese Rodriquez ហាក់​មិន​សប្បាយ​ចិត្ត​ក្នុង​ការ​ស្នាក់​នៅ​ជាមួយ​ក្លឹប​ Real Madrid ដោយ​គេ​មិន​សូវ​បាន​ជាប់​ជា​ជម្រើស​ទី​១​របស់​ក្លឹប​ Real Madrid ឡើយ​ ដោយ​នៅ​រដូវ​កាល​នេះ​គេ​ទើប​បង្ហាញ​ខ្លួន​ជា​ជម្រើស​ទី​១​បាន​៤​ប្រកួត​ប៉ុណ្ណោះ​នឹង​​ស៊ុត​បញ្ចូល​ទី​បាន​តែ​២​គ្រាប់​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្លឹប​ Real Madrid រូប​នេះ​ក្លាយ​ជា​គោលដៅ​របស់​ក្លឹប​ Liverpool已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កីឡា
Tags: