Chelsea គ្រោង​ចំណាយ​៧២​លាន​ផោន​ដេញ​ថ្លៃ​យក​ Pogba ពី​ Juventus

ក្លឹប​ Chelsea ដែល​ទើប​តែ​ទិញ​កីឡាករ​ Pedro មក​រួម​ក្រុម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ពេល​នេះ​ពួក​គេ​មាន​គម្រោង​ធ្វើ​ការ​ដេញ​ថ្លៃ​លើ​ខ្សែបម្រើ​​សញ្ជាតិ​បារាំង​គឺ​កីឡាករ​ Paul Pogba ពី​ក្លឹប​ Juventus ។

ដោយ​យោង​តាម​ The Express បាន​បញ្ជាក់​ថា​ក្លឹប​ Chelsea បាន​ត្រៀម​ទឹក​ប្រាក់​រហូត​៧២​លាន​ផោន​ដេញ​ថ្លៃ​យក​កីឡាករ​ Pogba ពី​ក្លឹប​ Juventus ខណៈ​ដែល​កាល​ពី​លើក​មុន​ក្លឹប​ Chelsea ធ្លាប់​បាន​ធ្វើ​ការ​ដេញ​ថ្លៃ​យក​ Pogba ម្ដង​រួច​មក​ហើយ​ក្នុង​តម្លៃ​៦០​លាន​ផោន​តែ​ត្រូវ​ក្លឹប​ Juventus បដិសេធ​។

សូម​បញ្ជាក់​ផង​ដែរ​ថា​កាល​ពី​ពេល​ថ្មី​នេះ​ក្លឹប​ទាំង​ពីរ​ទើប​តែ​មាន​ការ​ដោះដូរ​មួយ​ជាមួយ​គ្នា​ដោយ​ Chelsea បាន​អនុញ្ញាត​ឲ្យ​ខ្សែ​បម្រើ​របស់​ខ្លួន​មួយ​រូប​គឺ​កីឡាករ​ Juan Cuadrado ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ Juventus ក្រោម​កិច្ច​សន្យា​ខ្ចី​ជើង​ ដែល​មាន​ន័យ​ថា​ក្លឹប​ទាំង​ពីរ​ហាក់​មាន​ភាព​ជិត​ស្និទ្ធ​និង​គ្នា​ដូចនេះ​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​ Chelsea លោក​ Jose Mourinho រំពឹង​ថា​ការ​ដេញ​ថ្លៃ​៧២​លាន​ផោន​នេះ​នឹង​គ្រប់​គ្រាន់​សម្រាប់​នាំ​យក​កីឡាករ​ Pogba មក​រួម​ក្រុម​បាន ។

ប្រភព ៖ 
អត្ថបទ ៖ វិចទ័រ


  • Chelsea គ្រោង​ចំណាយ​៧២​លាន​ផោន​ដេញ​ថ្លៃ​យក​ Pogba ពី​ Juventus已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ជីវិតនិងសង្គម
Tags: