La historia de Justino វីដេអូ​ពាណិជ្ជកម្ម​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​រំជួល​ចិត្ត

វីដេអូ​ផ្សព្វ​ផ្សាយ​ឆ្នោត​របស់​ក្រុមហ៊ុន​ឆ្នោត​មួយ​របស់​ប្រទេស​ អេស្ប៉ាញ​សម្រាប់​ពិធី​បុណ្យ​គ្រីស្មាស​ បាន​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​ទស្សនា​រំជួល​ចិត្ត​ទៅ​តាម​សាច់​រឿង​នៃ​វីដេអូ​មួយ​នេះ។

ក្រោម​ចំណង​ជើង​ថា La historia de Justino ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា រឿង​រ៉ាវ​ពិត​របស់​ Justino វីដេអូ​នេះ​ចង់​និយាយ​អំពី​ជីវិត​ដ៏​ឯ​ការ​​​របស់​បុរស​ម្នាក់​ដែល​ធ្វើ​ការ​​នៅ​​ពេល​យប់។ បុរស​ម្នាក់​នោះ​មាន​ឈ្មោះ​ថា Justino ដែល​មាន​តួនាទី​ជា​អ្នក​យាម​នៅ​ពេល​យប់​របស់​ក្រុម​ហ៊ុន​ផលិត​ម៉ាន់នឺកាំង​មួយ​។

ដោយ​នៅ​ពេល​យប់​គាត់​ធ្វើ​ការ​តែ​ម្នាក់​ឯង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ឯកា​ខ្លាំង​ណាស់ ប៉ុន្តែ​បន្ទាប់​មក​គាត់​ក៏​ចាប់​ផ្ដើម​គំនិត​ក្នុង​ការ​លេង​ជាមួយ​នឹង​រូប​ម៉ាន់នឺកាំង​របស់​ក្រុម​ហ៊ុន​មួយ​នេះ។ ហើយ​គាត់​បាន​រៀប​ចំ​ម៉ាន់នឺកាំង​ទាំង​នោះ​​ដើម្បី​ពញ្ញាក់​អារម្មណ៍​ទៅ​ដល់​បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​ពេល​ថ្ងៃ​ផង​ដែរ។ សកម្មភាព​របស់​គាត់​បាន​ធ្វើ​ឲ្យ​បុគ្គលិក​នៅ​ក្នុង​ក្រុម​ហ៊ុន​ទាំង​មូល​មាន​ភាព​រីករាយ​ ដោយ​សារ​បរិយាកាស​ដ៏​រីករាយ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​សម្រេច​គោល​ដៅ​របស់​ខ្លួន​ដោយ​ជោគជ័យ។

ចង់​ដឹង​ថា​សាច់​រឿង​នេះ​មាន​អត្ថន័យ​យ៉ាង​ណា​ទៀត​សូម​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា ៖​​

 អត្ថបទដោយ ៖ បុរសកម្សត់


  • La historia de Justino វីដេអូ​ពាណិជ្ជកម្ម​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​រំជួល​ចិត្ត已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ជីវិតនិងសង្គម
Tags: