Man City ទិញ​បាន​កម្លាំង​ការពារ​ថ្មី​សញ្ជាតិ​អាហ្សង់ទីន

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្លឹប​ Manchester City បាន​ប្រកាស​ថា​ខ្លួន​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​ក្លឹប​ Valecia ដើម្បី​នាំ​យក​ខ្សែ​ការពារ​ជម្រើស​ជាតិ​អាហ្សង់ទីន​គឺ​កីឡាករ​ Nicolas Otamedi ។

យោង​តាម​សារ​ព័ត៌មាន​ Daily Mirror បាន​អះ​អាង​ក្លឹប​ Man City ផ្ដល់​តម្លៃ​ប្រមាណ​ជា​៣២លាន​ផោន​ដើម្បី​ទិញ​បាន​កីឡាករ​ Otamedi ពី​ក្លឹប​ Valencia ។ ខណៈ​កីឡាករ​ Otamedi និង​មក​ធ្វើ​តេស្ដ​ពិនិត្យ​សុខភាព​នៅ​ក្លឹប​ Man City នៅ​សប្ដាហ៍​ក្រោយ​ ហើយ​ Man Cityរំពឹង​ថា​ខ្សែ​ការពារ​រូប​នេះ​និង​ចុះ​កិច្ច​សន្យា​រយៈ​ពេល​៥ឆ្នាំ​ជាមួយ​ខ្លួន​ ។

តាំង​ពី​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​បាន​បើក​មក​ក្លឹប​ Man City ទិញ​បាន​កីឡាករ​ចំណូល​ថ្មី​ចំនួន​៥​រូប​ហើយ​មាន​ ៖ Raheem Sterling , Fabian Delph , Enes Unal , Patrick Robert រួម​ទាំង​កីឡាករ Nicolas Otamedi នេះ​តែ​ម្ដង​ ។ ទោះ​យ៉ាង​ណា​ក្លឹប​ Man City មិន​ទាន់​បញ្ចប់​បំណង​របស់​ខ្លួន​ទេ​ដោយ​ពួក​គេ​រំពឹង​ថា​​និង​អាច​ទិញ​យក​ខ្សែ​បម្រើ​សញ្ជាតិ​បែលហ្ស៊ីក​គឺ​កីឡាករ​ Kevin De Bruyne ពី​ក្លឹប​ Worfsburg បាន​ក្នុង​ពេល​ឆាប់​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Man City ទិញ​បាន​កម្លាំង​ការពារ​ថ្មី​សញ្ជាតិ​អាហ្សង់ទីន已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កំសាន្ត
Tags: