Allen និង Firmino ជួយឲ្យ Liverpool យកឈ្នះលើ Watford

គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់ខ្សែបម្រើ Joe Allen និងខ្សែប្រយុទ្ធ Roberto Firmino បានជួយឲ្យក្រុម Liverpool ទទួលបានបីពិន្ទុនៅពេលប្រកួតជាមួយនឹងក្រុម Watford តាមរយៈការទទួលជ័យជម្នះក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម Anfield កាលពីថ្ងៃអាទិត្យ។ មិនមានអ្នកគាំទ្រនៃក្រុមណានឹងមានការចងចាំមួយពីការប្រកួតនេះឡើយ ខណៈដែលវាបានក្លាយជាការបញ្ចប់ជាធម្មតាមួយរវាងក្រុមទាំងពីរ ស្របពេលមហិច្ឆតាក្នុងការប្រកួតលីកក្នុងស្រុកបានចាកចេញពីពួកគេទៅហើយ។
allen
លោក Jurgen Klopp ដែលជាអ្នកចាត់ការទូទៅ បានបង្ហាញយ៉ាងច្បាស់ពីការផ្តោតអារម្មណ៍ទៅលើការប្រកួតរបស់ក្រុម Liverpool ជាមួយនឹងក្រុម Sevilla ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League តាមរយៈការផ្លាស់ប្តូរកីឡាករ៨នាក់ទៅលើក្រុមជម្រើសទាំង១១នាក់ដំបូងរបស់លោកដែលបានផ្តួលក្រុម Villarreal ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌលំដាប់ទី២របស់ក្លិបនៅអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍។

មានតែអ្នកចាំទី Simon Mignolet ខ្សែបម្រើ Alberto Moreno និង Philippe Coutinho ប៉ុណ្ណោះ បានចូលលេងក្នុងការប្រកួតនេះ ខណៈដែលខ្សែប្រយុទ្ធឡើងទម្រង់លេង Daniel Sturridge និង Firmino ស្ថិតជាកីឡាករបម្រុង។ ស្របពេលជាមួយគ្នានេះ ខ្សែបម្រើ James Milner និង Adam Lallana មិនបានចូលលេងទាល់តែសោះ។ ការទទួលជ័យជម្នះក្នុងក្របខ័ណ្ឌ Premier League អាចនឹងត្រូវតែរង់ចាំមួយពេលសម្រាប់លោក Klopp ប៉ុន្តែ ប្រសិនបើលោកអាចបញ្ចប់រដូវកាលទីមួយរបស់លោកក្នុងនាមជាគ្រូបង្វឹករបស់ Liverpool ជាមួយនឹងការឈ្នះពានដ៏ធំមួយ នោះវានឹងក្លាយជាការជឿជាក់មួយសម្រាប់ Liverpool៕

ប្រភពព័ត៌មាន៖ Channel News Asia