(Video Highlight) Sanchez ធ្វើឲ្យលោក Pellegrini ផ្ទុះកំហឹង ខណៈ Man City ស្មើ Arsenal

គ្រាប់បាល់តាមស្មើនៅនាទី ទី៦៨របស់ខ្សែបម្រើ Alexis Sanchez បានផ្តល់ការខកចិត្តដ៏មួយដល់ក្តីសង្ឃឹមនៃការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League របស់ក្រុម Manchester City ខណៈដែលក្រុម Arsenal បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នៅកីឡដ្ឋាន Etihad កាលពីថ្ងៃអាទិត្យ។
sanchez
ក្នុងការប្រកួតក្នុងផ្ទះខ្លួនឯងជាលើកចុងក្រោយក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Man City នៅមុនពេលប្រគល់តំណែងទៅឲ្យលោក Pep Guardiola លោក Manuel Pellegrini បានឃើញខ្សែបម្រើប្រយុទ្ធ Kevin De Bruyne ជួយឲ្យក្រុមម្ចាស់ផ្ទះនាំមុខវិញ ក្រោយពីគ្រាប់បាល់បើកឆាករបស់ខ្សែប្រយុទ្ធ Sergio Aguero ត្រូវបានលុបចោលដោយខ្សែប្រយុទ្ធ Olivier Giroud។ ប៉ុន្ត គ្រាប់បាល់បញ្ចូលទីរបស់ Sanchez មានន័យថា បច្ចុប្បន្ន លោក Pellegrini នឹងពឹងផ្អែកទៅលើការបាត់បង់ពិន្ទុរបស់ក្រុម Manchester United ក្នុងការប្រកួតពីរលើកចុងក្រោយរបស់ពួកគេ ឬក៏ក្រុម Arsenal ចាញ់ក្នុងផ្ទះខ្លួនឯងពេលជួបជាមួយនឹងក្រុម Aston Villa ប្រសិនបើក្រុមរបស់លោកចង់បញ្ចប់ដោយការឈរក្នុងចំណាត់ថ្នាក់លេខ៤។

ក្រោយពីបានឃើញក្រុមរបស់លោករងបរាជ័យទាំងប្រផិតប្រផើយនៅពេលប្រកួតជាមួយនឹងក្រុម Real Madrid ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃពុធ វាអាចនឹងនាំឲ្យមានការបញ្ចប់ដ៏ខកចិត្តមួយចំពោះរយៈពេលបីឆ្នាំរបស់លោក Pellegrini ដែលបានឈ្នះពាន Premier League ឆ្នាំ២០១៣-២០១៤ និងពាន League Cup ចំនួនពីរ។ Man United នឹងធ្វើដំណើរទៅជួបក្រុម West Ham United នៅរាត្រីថ្ងៃអង្គារ នៅមុនពេលបញ្ចប់រដូវកាលនេះដោយប៉ះក្រុម Bournemouth ក្នុងផ្ទះខ្លួនឯង ហើយប្រសិនបើពួកគេឈ្នះការប្រកួតទាំងពីរលើក ហើយក្រុម Arsenal គេចផុតពីការបរាជ័យពេលជួបក្រុម Aston Villa លោក Guardiola នឹងចាប់ផ្តើមការងារនៅ Man City ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុមក្នុងក្របខ័ណ្ឌ Europa League៕

ប្រភពព័ត៌មាន៖ Channel News Asia

  • (Video Highlight) Sanchez ធ្វើឲ្យលោក Pellegrini ផ្ទុះកំហឹង ខណៈ Man City ស្មើ Arsenal已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កីឡា